GeneralRegulationRegulations UpdateSecurity News

អនុក្រឹត្យស្ដីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល

ISAC Cambodia (InfoSec)

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ក្នុងគោលបំណងធានាការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ផលប្រយោជន៍សាធារណៈ លើកកម្ពស់គុណភាពនៃការផ្ដល់សេវានានា និងអភិវឌ្ឍជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។សូមជម្រាបជូនថា អនុក្រឹត្យស្ដីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល មានវិសាលភាពអនុវត្តចំពោះការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃ មានសមត្ថកិច្ចក្នុងការប្រមូល ចងក្រង រក្សាទុក គ្រប់គ្រង និងការពារសុវត្ថិភាពទិន្នន័យ អត្តសញ្ញាណបុគ្គល ដែលបានមកពីការចុះបញ្ជីអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្ថិតិនិងគ្រប់គ្រងការស្នាក់នៅ លិខិតឆ្លងដែន សញ្ជាតិ និងការចុះបញ្ជីផ្សេងទៀត ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ប្រគល់ឱ្យក្រសួងមហាផ្ទៃ។

លើសពីនេះទៅទៀត ក្រសួងមហាផ្ទៃ ដែលជាម្ចាស់ទិន្នន័យដើមអាចអនុញ្ញាតឱ្យក្រសួង ស្ថាប័ន អង្គភាពទាំងវិស័យសាធារណៈ និងវិស័យឯកជន ឬបុគ្គល ប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គលបាន ស្របតាមបែបបទ និងនីតិវិធីដែល កំណត់ក្នុងអនុក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

បន្ថែមពីនេះទៀត អនុក្រឹត្យនេះបានចែងថា ក្រសួងមហាផ្ទៃ ត្រូវការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ប្រឆាំងនឹងហានិភ័យ និងគ្រោះថ្នាក់នានា ដូចជា ការបំផ្លាញទិន្នន័យ ការខូចខាត ឬបាត់បង់ទិន្នន័យ ការលុបចោលទិន្នន័យ ការកែតម្រូវទិន្នន័យ ឬការចូលប្រើប្រាស់ទិន្នន័យដោយគ្មានការអនុញ្ញាត ឬការបង្ហាញទិន្នន័យជាសាធារណៈ និងត្រូវបង្កើតឱ្យមានប្រព័ន្ធរក្សាទុកទិន្នន័យបម្រុង នៅទីកន្លែងសុវត្ថិភាពផ្សេងពីទីកន្លែងដែលរក្សាទុកប្រព័ន្ធទិន្នន័យដើម និងរៀបចំថែទាំឱ្យបានត្រឹមត្រូវ។

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button