Stuxnet born in 2005

អ្នកអភវិឌ្ឍន៍ ⁣Stuxnet ដែលជា computer worm មួយដែលធ្វើឲ្យខូចខាតទៅដល់ រោងចក្រនុយក្លេអ៊ែរបស់ អឺរ៉ង់ក្នុងឆ្នាំ២០១០ នោះ គឺចាប់ផ្តើមដំណើរការ Stuxnet មុនពេលដែល កាលពីពេលដែលរកឃើញមុនទៅទៀត ហើយបានឆ្លងកាត់បច្ចេកទេស វាយប្រហារផ្សេងៗគ្នាជាច្រើន ដំណាក់កាល។

យោងទៅតាមការសិក្សាថ្មីបំផុតរបស់ ⁣Symantec បានឲ្យយើងដឹងថា Stuxnet ត្រូវបានចាប់កំណើតឡើងក្នុងឆ្នាំ ២០០៥។ យុទ្ធសាស្រ្តនៃអ្នកបង្កើត គឺបំផ្លាញនូវរោងចក្រនុយក្លេអ៊ែរ ដោយ ធ្វើឲ្យវាផ្ទុះដោយសារ ការបំផ្លាញសន្ទះ បិទបើកនៃ gas ។ គោលដៅរបស់ hackers គឺធ្វើការបំផ្លាញទាំងស្រុងទីតាំងគោលដៅ (physical destruction) ដែលជាហេតុផលធ្វើឲ្យ សហគមន៍សន្តិសុខ បានហៅ Stuxnet ថាជា cyber weapon ដំបូងក្នុងប្រវត្តិសាស្រ្ត។

លោក ⁣Francis deSouza ជានាយកផ្នែកផលិតផលនិងសេវាកម្ម នៃក្រុមហ៊ុន Symantec  បានឲ្យដឹងថា ដំបូងឡើយវាគឺត្រូវបានដំណើរការជាលក្ខណៈ beta ហើយនៅក្នុងចន្លោះ ពីឆ្នាំ ២០០៥ ដល់ ២០០៩ អ្នកបង្កើត Stuxnet បានធ្វើការតេស្តទៅលើសមត្ថភាពរបស់វា។ វាមើលទៅដូចជា weapon នោះធ្វើការព្យាយាម ធ្វើអ្វីមួយជាមុនសិន មុនពេលដែលវាធ្វើការ ពិតប្រាកដ។ ឥឡូវនេះវាប្រាកដថា វាជាការព្យាយាមដ៏ស្មុគស្មាញមួយ ដែលមានរយៈពេលវែងជាងការគិតរបស់យើងទៅទៀត។

ក្រុមហ៊ុន Symantec បានរកឃើញនូវគម្រូនៃ Stuxnet ដែលគេហៅថា Stuxnet 0.5 ដែលជាកំណែមុនគេ ដែលគេស្គាល់នៃ computer worm មួយនេះ។ ដោយផ្អែកទៅលើ ការវិភាគនៃកូដ Stuxnet ត្រូវបានគេរកឃើញ ក្នុងខែ វិច្ឆិកា ២០០៧ ហើយស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ យ៉ាងហោចណាស់មុននេះពីរឆ្នាំ។

ឯកសារយោង៖

១. របាយការណ៍លំអិតរបស់ Symantec នៅទីនេះ

២. អ្នកអាចទស្សនាវិដេអូដែលនិយាយពី Stuxnet

Exit mobile version