ISAC Cambodia (InfoSec)
GeneralSecurity News

Stolen Ashley Madison user data published by hackers

អ្នកវាយប្រហារតាមប្រព័ន្ធអិុនធឺណិត (hackers) ដែលបានធ្វើការលួចទិន្នន័យពីវិបសាយ (Ashley Madision) កាលពីលើកមុននោះ បានធ្វើការបញ្ចេញ ទិន្នន័យដែលលួចបានទាំងនោះហើយ នេះបើតាមអ្នកជំនាញបាននិយាយកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ។

ទិន្នន័យត្រូវបានផ្សព្វផ្សាយនៅក្នុង “Dark Web” ដែលជាផ្នែកមួយនៃអ៊ិនធឺណិត មិនអាចត្រូវបានរុករកឃើញដោយប្រើប្រាស់វិបសាយ Google ឬវិបសាយ search engines ពេញនិយមផ្សេងៗទៀតឡើយ។ វាអាចបើកមើលបានតែជាមួយនឹង Tor browser ពិសេសណាមួយប៉ុណ្ណោះ នេះបើតាមអ្វីដែលលោក Per Thorsheim ដែលជាអ្នកជំនាញផ្នែកសន្តិសុខនៅក្នុងប្រទេស norway។ ទិន្នន័យដែលបានចេញផ្សាយនោះរួមមាននូវ ឈ្មោះអតិថិជន និងលេខកាតឥណទាន រួមទាំងចំនួនទឹកប្រាក់ដែលពួកគេបានចំណាយទៅលើវិបសាយមួយនេះផងដែរ។

វិបសាយដែលត្រូវបានគេស្គាល់ថា គ្រប់គ្រងដោយ Avid Life Media គឺត្រូវបានគេអភិវឌ្ឍឡើងដើម្បីជួយដល់អ្នកដែលមានគ្រួសារហើយ ដើម្បីស្វែងរកដៃគូរផ្សេងទៀត។ វាមានបាវចនាថា “Life is short. Have an affair.” ។ ក្រុមហ៊ុននេះ បាននិយាយថាខ្លួនបានធ្វើការឃ្លាំមើលហេតុការណ៍នេះ ដោយយកចិត្តទុកដាក់ ហើយកំពុងធ្វើការជាមួយនឹងភ្នាក់ងារមានសមត្ថកិច្ចនៅក្នុងសហរដ្ឋអាមេរិក និងកាណាដា។

នេះមិនមែនជាសកម្មភាពដែលមានទម្រង់ជាសកម្មជនអ្នកវាយប្រហារ (hacktivism) ឡើយ វាគឺជាសកម្មភាពក្នុងទម្រង់ជាឧក្រិដ្ឋកម្ម។ វាគឺសកម្មភាពខុសច្បាប់ ប្រឆាំងទៅនឹងបុគ្គលមួយៗដែលមានសមាជិករបស់វិបសាយ AshleyMadison.com ។

ការវាយប្រហារនេះត្រូវបានបញ្ចេញឲ្យដឹងកាលពីខែមុន ដែលក្នុងពេលនោះអ្នកវាយប្រហារដែលហៅខ្លួនឯងថា “Impact Team” បានធ្វើការព្រមានថា ក្រុមខ្លួននឹងធ្វើការបញ្ចេញព័ត៌មានអតិថិជនទាំងអស់ បើសិនជាវិបសាយ (AshleyMadison) មិនបិទនោះទេ។ ក្នុងពេលនោះដែល ទិន្នន័យគម្រូមួយចំនួនក៏បានបង្ហោះ ផងដែរ។

អ្នកវាយប្រហារបានសរសេរនៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រោមចំណងជើងថា “វាអស់ពេលវេលាហើយ!” ហើយបានប្រកាសបញ្ចេញទិន្នន័យ និងការណែនាំ ដើម្បីបើកមើលទិន្នន័យ។

[Update] វិធីសាស្ត្រក្នុងការទាញយកទិន្នន័យនៃវិបសាយ ​AshleyMadison.com

File ដំបូងគេ ដែលមានប្រភេទជា ​Torrent ត្រូវបានគេដាក់ឲ្យទាញយកនៅក្នុង Deep Web ប៉ុន្តែក្នុងពេលនេះ មាននូវតំណរភ្ជាប់ផ្សេងៗទៀតត្រូវបានរកឃើញនៅក្នុងវិបសាយប្រភេទជា Torrents ។ ដើម្បីទាញយក សូមចូលទៅកាន់ http://goo.gl/PuDlHs

ប្រភព៖

http://money.cnn.com/2015/08/18/technology/ashley-madison-data-dump/index.html

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button