Spying microchips in Electric Iron and kettles that can scan Wi-Fi devices to serve malware

យើងបានជជែកគ្នាជាច្រើនលើក ច្រើនសាររួចមកហើយអំពីសមត្ថភាពរបស់ឧបករណ័ឆ្លាតវែ (intelligent devices) ហើយនឹងលទ្ធភាពដែល ឧក្រិដ្ឋជនតាមប្រព័ន្ធអិនធឺណែត អាចវាយប្រហារវាសម្រាប់សកម្មភាពខុសច្បាប់នានា។

បន្ទះឈីប (chips) តូចៗហើយបង្កប់ ត្រូវបានប្រើប្រាស់ដោយជនមិនល្អ ហើយនឹង state-sponsored hackers ដើម្បីវាយប្រហារទៅលើ បណ្តាញក្រុមហ៊ុន និងអង្គភាពនានាសម្រាប់គោលបំណងជាច្រើន មានដូចជាការផ្ញើរ សារមិនបានការ (spam) ឬសម្រាប់ចារកម្មព័ត៌មានផ្សេងៗជាដើម។

ភាពពិតបានកើតឡើងនៅក្នុងប្រទេសរុស្សី ដែលទូរទស្សន៍រដ្ឋបុស្តិ៍លេខ Rossiya 24 បានបង្ហាញនូវរូបភាពនៃ ឆ្នាំងអ៊ុតអគ្គិសនី (electric iron) ដែលមាននៅក្នុងទំនិញនាំចូលមកពីប្រទេសចិន ដែលអ្នកប្រើប្រាស់បានរកឃើញនូវ បន្ទះឈីបមួយ ដែលបានប្រើប្រាស់សម្រាប់ចារកម្មទៅលើ មជ្ឈដ្ឋានជុំវិញ។

ចិនបានធ្វើការបង្កប់នូវមៃ៉ក្រូឈីប (Microchips) ដែលអាចមាននៅក្នុងរាល់ឧបករណ័អេឡិចត្រូនិចទាំងអស់ ដូចដែលនាពេលថ្មីៗនេះបានរកឃើញថា ឆ្នាំងអ៊ុតនិងកំសៀវអគ្គីសនី ត្រូវបានគេកែសម្រួលជាមួយនឹងបច្ចេកទេស ដែលអាចប្រើប្រាស់ ដើម្បីបញ្ជូនសារមិនបានការ (spam attacks)។

មៃ៉ក្រូឈីបទាំងនោះត្រូវបានបំពាក់ដោយ ម៉ៃក្រូហូនតូចមួយ ហើយបើយោងទៅតាមអ្នកឆ្លើយឆ្លងព័ត៌មានបានឲ្យដឹងថា ឈីបនោះត្រូវបានគេប្រើប្រាស់ ដើម្បីដំណើរការមេរោគ (malware) ហើយឈីបនោះក័អាចមានលទ្ធភាពភ្ជាប់ទៅកាន់ កុំព្យូទ័រនៅក្នុងវង្វង់ ២០០ម៉ែត្រ នៅក្នុងបណ្តាញឥតខ្សែណា ដែលមិនបានការពារ (unprotected WiFi networks)។

បើសិនជាអ្នកជឿជាក់ថា ករណីដែលបានកើតឡើងខាងលើជាករណីដាច់ដោយឡែកនោះ អ្នកយល់ខុសទាំងស្រុងហើយ។ ឧបករណ៍ផ្សេងៗដែលគេនិយម ប្រើប្រាស់ត្រូវបានរកឃើញ មានដាក់នូវឈីបប្រភេទនេះ ដែលក្នុងនោះមានដូចជា Game Console, Chargers, Network Devices, Mobile Phones និង Car Dashboard Cameras.

ព័ត៌មានបន្ថែម៖

http://www.bbc.co.uk/news/blogs-news-from-elsewhere-24707337

http://www.gizmodo.com.au/2013/10/russian-authorities-seize-goods-from-china-implanted-with-spy-chips/

Exit mobile version