ISAC Cambodia (InfoSec)
GeneralSecurity News

South Korean banks and media systems hit by cyber attack

ភ្នាក់ងារប៉ូលីសកំពុងតែធ្វើការស្រាវជ្រាវ ទៅលើលទ្ធភាពនៃការវាយប្រហារ តាមប្រព័ន្ធអិនធឺណែត (cyber attack) ពីសំណាក់ North Korea ក្នុងថ្ងៃពុធនេះ បន្ទាប់ពីបណ្តាញកុំព្យូទ័រនៃប្រព័ន្ធ ផ្សព្វផ្សាយចំនួនបី ហើយនឹងធនាគារ ធំៗបី នៅក្នុង South Korea ត្រូវរងការវាយប្រហារ។ រដ្ឋាភិបាលកំពុងតែធ្វើការទប់ស្កាត់ សម្រាប់លទ្ធភាពនៃការ វាយប្រហារបន្តទៀត។

ស្ថានីយ៍ទូរទស្សន៍ចំនួនពីរ គឺ KBS និង MBC ដែលកុំព្យូទ័រជាច្រើនត្រូវបានទទួលរងការវាយប្រហារនោះ បានធ្វើការ ផ្សាយជាធម្មតា ប៉ុន្តែបាននិយាយថា កុំព្យូទ័ររបស់ខ្លួនរាប់រយគ្រឿង ត្រូវបានបិទ។ ស្ថានីយ៍ទូរទស្សន៍ខ្សែកាប YTN បានរាយការណ៍នូវបញ្ហាស្រដៀងគ្នានេះដែរ។

ធនាគារ Shinhan រាយការណ៍មកថា Internet Banking Servers របស់ខ្លួនត្រូវបានបិទជាបណ្តោះអាសន្ន។ អ្នកបច្ចេកទេសមានលទ្ធភាពក្នុងការដំណើរការ ប្រតិបត្តិការឡើងវិញ នេះបើតាម ទីភ្នាក់ងារ Financial Services Commission របស់រដ្ឋាភិបាលបាននិយាយក្នុងសេចក្តីប្រកាស។

ធនាគារចំនួនពីរទៀត មាន NongHyup និង Jeju បានរាយការណ៍មកថា ប្រតិបត្តិការនៅតាមសាខារបស់ខ្លួន មួយចំនួនត្រូវរងការប៉ៈពាល់ បន្ទាប់ពីកុំព្យូទ័រជាច្រើន ត្រូវបានឆ្លងនូវមេរោគ និងឯកសារ ត្រូវបានលប់ចោល។ ធនាគារទី៤ Worri បានរាយការណ៍មកថា មានការវាយប្រហារ ប៉ុន្តែមិនមានការខូចខាតនោះទេ។

រដ្ឋាភិបាល កងទ័ព និង nuclear power plants បានរាយការណ៍មកថា មិនមានការប៉ៈពាល់ឡើយ។ ប៉ុន្តែពួគគេ បាននិយាយថា ពួគគេបានដាក់នូវអ្នកបច្ចេកទេសកុំព្យូទ័រ ឲ្យប្រុងជើងការខ្ពស់ ដើម្បីទប់ទល់នឹងការវាយប្រហារ ណាមួយដែលអាចកើតមានឡើង ។

ភ្នាក់ងារប៉ូលីស South Korea មិនបានធ្វើការភ្ជាប់ទំនាក់ទំនងភ្លាមជាមួយនឹង North Korea ឡើយក្នុង ថ្ងៃពុធនេះ។ ប៉ុន្តែហេតុការណ៍នេះ កើតឡើងក្នុងរយៈពេលតែ ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី North Korea បានស្តីបន្ទោស South Korea ថា South Korea និង United Nation សម្រាប់ការវាយប្រហារ ⁣(cyber attack) ដែលបានបិទជាប៉ុណ្ណោះអាសន្ន នូវវិបសាយមួយ ចំនួននៅក្នុងទីក្រុង Pyongyang កាលពីសប្តាហ៍មុន។

North Korea បានធ្វើការចោទប្រកាន់ថា ការវាយប្រហារទៅលើវិបសាយរបស់ខ្លួន គឺជាផ្នែកមួយនៃសមយុទ្ធ យោធារួមគ្នាមួយ ដែលបានធ្វើឡើងកាលពីដើមខែមីនាេនះ។

North Korea បានធ្វើការបណ្តុះបណ្តាលដល់កងទ័ព hackers ដើម្បីវាយប្រហារទៅលើ South Korea  ដែល South Korea គឺជាប្រទេសមួយ ពឹងផ្អែកយ៉ាងធំ ទៅលើ Broadband Internet។ Hackers របស់ ⁣North Korea ត្រូរទទួលរងការស្តីបន្ទោស ដោយសារតែបានធ្វើឲ្យខូចខាតដល់ វិបសាយរដ្ឋាភិបាល និងពាណិជ្ជកម្ម របស់ South Korea ក្នុងរយៈពេល ប៉ុន្មាន ឆ្នាំថ្មីៗ។

ប្រភព៖

http://www.guardian.co.uk/world/2013/mar/20/south-korea-under-cyber-attack

http://www.bloomberg.com/news/2013-03-20/s-korea-hit-by-cyber-attack-roiling-banks-to-broadcasters-1-.html

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button