South Korea Nuclear Plant Operator Hacked

ការជ្រៀតចូលទៅក្នងប្រព័ន្ធនៅឯ Korea Hydro និង Nuclear Power មាននូវការលេចធ្លាយទិន្នន័យ និងដាយាក្រម (Blue Prints) នៃ Reactors ផងដែរ

កុំព្យូទ័រជាច្រើននៅឯមជ្ឈមណ្ឌលប្រតិបត្តិការនុយក្លេអ៊ែកូរេ៉ខាងត្បួងត្រូវបានជ្រៀតជ្រែក (hacked) នេះបើតាមក្រុមហ៊ុននិយាយកាលពីថ្ងៃច័ន្ទ ដែលឈានទៅ ដល់ការលេចចេញនូវទិន្នន័យផ្ទៃក្នុងដោយរួមមានទាំង ប្លង់ (blueprints) នៃម៉ាស៊ីន reactors ហើយនឹង radiation-exposure estimates។

ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ Korea Hydro & Nuclear Power Co., Ltd បាននិយាយាថា ការសិក្សាទៅលើករណីនេះគឺកំពុងតែធ្វើប៉ុន្តែបាន បដិសេធន៍មិនផ្តល់ព័ត៌មានលំអិតបន្ថែមឡើយ។ ក្រុមហ៊ុនបានបន្តទៀតថា រោងចក្ររបស់ខ្លួនកំពុងស្ថិតក្នុងគ្រោះថ្នាក់ពីវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេត ដោយនិយាយថា controllers សម្រាប់ reactors ទាំងឡាយគឺត្រូវបានការពារ ចេញពីការជ្រៀតជ្រែក ពីព្រោះពួកគេមិនត្រូវបានតភ្ជាប់ទៅបណ្តាញខាងក្រៅឡើយ។

វាមិនទាន់មានភាពប្រកដប្រជានូវឡើយទេ ដែលថារឿងនេះមានជាប់ពាក់ព័ន្ធទៅនឹងកូរ៉េខាងជើង ស្របពេលដែលសមត្ថភាព Cyberwarfare របស់កូេរ៉ខាងជើងត្រូវបានគេចាប់អារម្មណ៍។ ព្រះរាជអាជ្ញាទីក្រុងសេអ៊ូល បានដឹកនាំការស្រាវជ្រាវ ហើយក្រសួងថាមពលបានបដិសេធន៍មិនធ្វើការអត្ថាធិបាយ។ ចំណែកឯ North Korea ក៍មិនបានធ្វើការបញ្ចេញមតិលើការវាយប្រហារទៅលើ Power-Plant នេះផងដែរ។

KHNP បាននិយាយថា ទិន្នន័យដែលលេចធ្លាយនោះ គឺមិនមានលក្ខណៈធ្ងន់ធ្ងរទេ ។

ព័ត៌មានបន្ថែម៖

http://www.wsj.com/articles/south-korea-nuclear-plant-operator-hacked-1419237333

Exit mobile version