Sony Pictures HACKED; Studio-Staff Computers Seized by Hackers
Sony Pictures ត្រូវបានហេគ
វាគឺជាថ្ងៃមិនល្អសោះសម្រាប់ក្រុមហ៊ុន Sony កាលពីម្សិលមិញ ដែលវាត្រូវបានហេគសារជាថ្មីម្តងទៀតដោយអ្នកវាយប្រហារ (hackers) ប៉ុន្តែពេលនេះ មិនមែនជា PlayStation ឡើយ គឺជា Sony Pictures Entertainment (ក្រុមហ៊ុន motion picture, television production និង distribution unit)។
ដោយយោងទៅតាមរបាយការណ៍ជាច្រើនបានឲ្យដឹងថា កុំព្យូទ័ររបស់បុគ្គលិកក្រុមហ៊ុន Sony Picuture នៅញូវយ៉ក និងជុំវិញពិភពលោកត្រូវបានជ្រៀតចូល ដោយអ្នកវាយប្រហារ បង្ហាញនូវរូបភាពក្បាលខ្មោច, URLs ជាច្រើន ហើយនឹងពាក្យព្រមានថា៖
“Hacked By #GOP Warning: We’ve already warned you, and this is just a beginning. We continue till our request be met. We’ve obtained all your internal data, including your secrets and top secrets. If you don’t obey us, we’ll release data shown below to the world. Determine what will you do till November the 24th, 11:00 PM (GMT).”
ព័ត៌មានបានរីករាលដាលអំពីការវាយប្រហារនេះ កើតឡើងក្រោយពីអ្នកប្រើប្រាស់ម្នាក់ ដែលអៈអាងថាជាអតីតបុគ្គលិកក្រុមហ៊ុន Sony បានបង្ហោះនូវរូបភាព defacement នៅលើវិបសាយ Reddit។
ក្រុមអ្នកវាយប្រហារដែលអៈអាងខ្លួនឯងថា #GOP (Guardians of Peace) បានចេញមុខទទួលខុសត្រូវសម្រាប់ការវាយប្រហារ defacement ទៅលើ កុំព្យូទ័ររបស់បុគ្គលិកក្រុមហុ៊ន Sony Pictures ហើយក៍មានការលួចនូវទិន្នន័យផ្ទៃក្នុងក្រុមហ៊ុនផងដែរ។
មានរបាយការណ៍ខ្លះក៍បានអៈអាងថា ក្រុមនេះបានធ្វើការគ្រប់គ្រងទៅលើគណនី Twitter របស់ក្រុមហ៊ុនជាច្រើន ដែលមានទំនាក់ទំនងទៅនឹងភាពយន្ត Stomp The Yard, Soul Sufer, និង Starship Troopers ប៉ុន្តែក្រុមហ៊ុនបានធ្វើការគ្រប់គ្រងគណនីទាំងនោះមកវិញហើយ។
បើតាមប្រភពផ្ទៃក្នុងក្រុមហ៊ុន Sony បានធ្វើការបញ្ជាក់ចំពោះវិបសាយ TNW ថាការវាយប្រហារ ហើយនឹងរូបភាពនៃការ deface ដែលបានបង្ហាញនៅលើ ម៉ាសីុនកុំព្យូទ័របុគ្គលិកគឺជាការពិត។ ពួកគេបាននិយាយថា “មានម៉ាសីុនមេមួយត្រូវបានវាយប្រហារ រួចជ្រៀតចូលទៅកាន់ប្រព័ន្ធដទៃទៀត”។
ក្រុមអ្នកវាយប្រហារបានធ្វើការបញ្ចេញនូវ file ZIP ដ៏ធំមួយដែលមាននូវបញ្ជីឈ្មោះនៃឯកសារជាច្រើន ដែលអៈអាងថាជាទិន្នន័យហិរញ្ញវត្ថុរបស់ Sony Pictures ដោយភ្ជាប់មកជាមួយនូវ private keys និង passwords សម្រាប់ធ្វើការភ្ជាប់ទៅកាន់ម៉ាសីុនមេផងដែរ។ វាក៏មាននូវ text file មួយ ដែលផ្ទុកទៅដោយបញ្ជីពាក្យសម្ងាត់ដែលត្រូវបានប្រើប្រាស់ថ្មីៗចុងក្រោយ ចំនួន ១០ ផងដែរ។
ក្រុមហ៊ុន Sony Pictures មិនទាន់ធ្វើការបញ្ជាក់ពីការវាយប្រហារនេះនៅឡើយេទេ ប៉ុន្តែបាននិយាយថា គេកំពុងតែធ្វើការស្រាវជ្រាវ។