ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

SMS Two-factor security មិនមានសុវត្ថិភាពទៀតឡើយ

ឧក្រិដ្ឋជនបានធ្វើការវាយប្រហារទៅលើចំណុចខ្សោយដែលមាននៅក្នុង protocol សម្រាប់ឲ្យបណ្តាញទូរស័ព្ទចល័តទូទាំងពិភពលោកធ្វើការទំនាក់ទំនងគ្នា ដើម្បីធ្វើការបំបែកបច្ចេកទេស Two-Factor Authentication ក្នុងគោលបំណងលួចគណនីធនាគារ។

ហេគឃ័រ និងអ្នកនយោយបាយជាច្រើនបានធ្វើការព្រមានជាយូរឆ្នាំមកហើយថា ចំនុចខ្សោយដែលមាននៅក្នុងប្រព័ន្ធទូរស័ព្ទចល័តដែលយើងស្គាល់ថា SS7 (Signaling System 7) អាចត្រូវបានប្រើប្រាស់ដើម្បីធ្វើការស្ទាក់ចាប់ (intercept) និងបង្វែរ (redirect) ការហៅទូរស័ព្ទ (call) និងសារ SMS ដែលបណ្តាលឲ្យអ្នកវាយប្រហារអាចធ្វើការវាយប្រហារស្ទើរតែគ្រប់ទូរស័ព្ទទាំងអស់ក្នុងលោក។

បើតាមរបាយការណ៍ពីការសែត ​German បានឲ្យដឹងថា ក្នុងពេលនេះ ដោយសារតែដើម្បីប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ហេគឃ័របានប្រើប្រាស់នូវចំនុចខ្សោយនេះដើម្បីធ្វើការស្ទាក់ចាប់យកនូវ SMS ដែលបញ្ជូនទៅឲ្យទូរស័ព្ទណាមួយក្នុងទម្រង់ជាលេខកូដ (two-factor) ដើម្បីចូលទៅកាន់គណនីធនាគាររបស់អតិថិជនណាមួយ ហើយលួចលុយនៅក្នុងគណនីនោះឲ្យអស់

វាមើលទៅដូចជាករណីដំបូង ដែលមានការវាយប្រហារទៅលើចំណុចខ្សោយ SS7 ដែលមិនមានជាការធ្វើ demo នោះទេ។ យោងទៅតាមការសែតនោះ បានឲ្យដឹងថា អ្នកវាយប្រហារបានធ្វើការព្យាយាមចូលទៅកាន់គណនីធនាគាររបស់បុគ្គលណាមួយ ដោយលួចបាននូវ username និង password របស់ធនាគារអនឡាញ តែត្រូវមានលេខកូដសម្ងាត់មួយទៀតដែលជាទូទៅត្រូវបានផ្ញើរទៅកាន់ ​(SMS) ឬទូរស័ព្ទទៅកាន់ទូរស័ព្ទអ្នកប្រើប្រាស់។ ដោយធ្វើការស្ទាក់ចាប់យក SMS ឬការទូរស័ព្ទ (ជាមួយនឹងឧបករណ៍លក់ក្នុងតម្លៃប្រហែលជា ១១០០ដុល្លា) អ្នកវាយប្រហារអាចប្រើប្រាស់កូដនេះក្នុងការចូលទៅកាន់គណនីធនាគាររបស់ជនរងគ្រោះណាមួយ ហើយបញ្ជូនទឹកប្រាក់ទៅកាន់គណនីណាមួយផ្សេងទៀត។

ចំនុចខ្សោយនេះមិនត្រូវបានគេជួសជុលឡើយ ដោយប្រហែលជាការគិតថា វាមានហានិភ័យទាបសម្រាប់អតិថិជន ហើយត្រូវចំណាយថវិការច្រើនក្នុងការជួសជុលកំហុសឆ្គងនោះ។

ប៉ុន្តែអ្វីៗអាចត្រូវបានផ្លាស់ប្តូរក្នុងពេលនេះ ដោយសារតែរាល់ text message (SMS) ដែលប្រើប្រាស់ធ្វើការ two-factor authentication កំពុងប្រឈមមុខនឹងហានិភ័យ៕

ប្រភព: ZDNET

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button