ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

កំហុសឆ្គង (SMB) ស្រដៀងទៅនឹងការ វាយប្រហារនៃមេរោគចាប់ជំរិត ​Wanncry ត្រូវបានបញ្ចេញ ជាសាធារណៈ

ព័ត៌មានលំអិតនៃភាពងាយរងគ្រោះថ្មីមួយ មានលក្ខណៈរីករាលដាល “wormable” នៅក្នុង Microsoft Server Message Block (SMB) protocol ត្រូវបានបែកធ្លាយដោយចៃដន្យនៅលើអនឡាញនាពេលថ្មីៗនេះ ក្នុងកំឡុងពេលចេញផ្សាយនូវ Microsoft Patch Tuesday ក្នុងខែមីនា នេះ ។ វាមិនមានព័ត៌មានលម្អិតលក្ខណៈបច្ចេកទេសណាមួយត្រូវបានចុះផ្សាយនោះទេ ប៉ុន្តែវាមានការសង្ខេបខ្លីមួយ អំពីកំហុសមួយនេះដែលមានការបង្ហោះនៅលើវេបសាយជាច្រើនរបស់ក្រុមហ៊ុនសុវត្ថិភាពចំនួន២ នោះគឺ Cisco Talos និង Fortinet ។ កំហុសសុវត្ថិភាពនេះត្រូវគេតាមដានដោយលេខកូដ CVE-2020-0796 ហើយវាមិនបានបញ្ចូលទៅក្នុងកម្មវិធីសម្រាប់ការអាប់ដេតរបស់ Microsoft ក្នុងខែមីនា នេះទេ ហើយវាមិនច្បាស់នោះទេថា ពេលណាទើបកម្មវិធីជួសជុល ​(patch) ត្រូវបានបញ្ចេញនោះ។

តាមការបញ្ជាក់របស់ Fortinet  កំហុសនេះគឺបណ្តាលមកពី “ភាពងាយរងគ្រោះនៃ Buffer Overflow Vulnerability នៅក្នុងម៉ាស៊ីនមេ Microsoft SMB Servers” ហើយវាត្រូវបានគេចាត់ថាធ្ងន់ធ្ងរ។ អ្នកវាយប្រហារ អាចធ្វើការវាយលុក រួចបញ្ជាពីចម្ងាយដើម្បីធ្វើការប្រតិបត្តិនូវកូដមិនប្រក្រតី ​(malicious code)។

ការរៀបរាប់ស្រដៀងគ្នានេះផងដែរត្រូវបានបង្ហោះ ហើយក្រោយមកក៏ត្រូវបានលុបចេញវិញផងដែរដោយ Cisco Talos ។​ ក្រុមហ៊ុននេះនិយាយថា ការវាយលុកទៅលើភាពងាយរងគ្រោះនេះ គឺជាការបើកនូវការវាយប្រហារទៅលើប្រព័ន្ធជាច្រើនទៀត (wormable Attack) ដែលមានន័យថា វានឹងមានភាពងាយស្រួល ក្នុងការផ្លាស់ទីពីជនរងគ្រោះមួយ ទៅកាន់ជនរងគ្រោះមួយទៀត។

ការព្រមានអំពីកំហុស wormable bug មួយ វាធ្វើឱ្យយើងនឹកឃើញទៅដល់ការវាយប្រហារជាលក្ខណៈសាកលនៃ មេរោគ WannaCry និង NotPetya ransomware ឆ្នាំ ២០១៧ នោះ។

ទោះជាយ៉ាងណាក៏ដោយនោះ នៅក្នុងពេលនេះ វានៅមិនទាន់មានគ្រោះថ្នាក់ដល់ស្ថាប័នជាច្រើននៅជុំវិញពិភពលោកនោះទេ។ វាមានព័ត៌មានលម្អិតមួយចំនួនអំពីកំហុសនេះដែលត្រូវបានបែកធ្លាយអនឡាញ ប៉ុន្តែមិនមែនកូដវាយលុកពិតប្រាកដនោះទេ។

បន្ថែមជាមួយគ្នានេះផងដែរ កំហុសឆ្គងមួយនេះវាប៉ៈពាល់តែទៅលើ SMBv3 ដែលជា protocol ជំនាន់ចុងក្រោយបង្អស់ប៉ុណ្ណោះ ដែលមាននៅក្នុងជំនាន់ចុងក្រោយនៃប្រព័ន្ធប្រតិបត្តិការវីនដូរ។

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់ៃនកុំព្យូទ័រ ​(CamCERT) នៃក្រសួងប្រៃសណីយ័ និងទូរគមនាគមន៍ ក៏បានចេញផ្សាយអំពីបញ្ហានេះ ជាមួយនឹងអនុសាសន៍ណែនាំផងដែរ៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

ប្រភព៖ Zdnet

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button