Smart LED light bulbs leak wi-fi passwords

ការជ្រៀតចូលទៅក្នុង ​​Smart LED Light

មកដល់សព្វថ្ងៃនេះ អ្នកបានឃើញនូវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងៗគ្នា ដូចជា ទូរទឹកកក, ទូរទស្សន៍ និង Routers ដែលអាចបញ្ចេញនូវព័ត៌មានឯកជន របស់អ្នក ប៉ុន្តែក្នុងថ្ងៃនេះ អ្នកអាចបន្ថែមនូវការបារម្ភថ្មីមួយទៀតនោះគឺ LED Light។ ចូរអ្នកទាំងអស់គ្នាកុំសើច!

អ្នកជំនាញខាងសន្តិសុខបានធ្វើការបង្ហាញនូវវិធីសាស្ត្រងាយស្រួលក្នុងការជ្រៀតចូលទៅក្នុង LED Light Bulbs ដែលមានភ្ជាប់ជាមួយនឹងបណ្តាញ។ ក្រុមហ៊ុន Context Security បានបញ្ចេញនូវវិធីសាស្ត្រលំអិតអំពីវិធីសាស្ត្រដែលអនុញ្ញាតឲ្យគេជ្រៀតចូល ​(hack) ចូលទៅក្នុងបណ្តាញ Wifi នៃផលិតផល LED network-enabled blub មួយប្រភេទ ហើយធ្វើការគ្រប់គ្រងវាពីចម្ងាយបាន។

LIFX light ដែលអាចរកទិញបាននៅក្នុង UK មានសមត្ថភាពតភ្ជាប់ជាមួយនឹងបណ្តាញ ហើយអាចអនុញ្ញាតឲ្យយើងធ្វើការបិទ/បើកវាជាមួយនឹងស្មាតហ្វូន។ ក្រុមហ៊ុនដែលធ្វើការផលិតនូវផលិតផលនេះ បានធ្វើការជួសជុលនូវកំហុសឆ្គងនេះរួចទៅហើយ។

លោក Michael Jordon ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Context បានធ្វើការពន្យល់នូវវិធីសាស្ត្រដែលអាចទាញយកនូវ Wi-Fi username និង password របស់ផ្ទុះណា ដែលប្រើប្រាស់ផលិតផលនេះហើយភ្ជាប់ទៅកាន់បណ្តាញ។

គាត់បាននិយាយប្រាប់ BBC ថា “យើងបានធ្វើការត្រួតពិនិត្យថាតើវាធ្វើការទាក់ទងគ្នាទៅវិញទៅមកយ៉ាងដូចម្តេច ហើយយើងបានឃើញថា មានសារមួយក្នុងចំណោមនោះ គឺជា username និង passwrod”។

ព័ត៌មានបន្ថែម៖

http://blog.lifx.co/2014/06/29/firmware-update/

Exit mobile version