សឹង្ហបុរីទទួលរងការវាយប្រហារតាមអិុនធឺណិតចំនួន ១៦ លើកចាប់តាំងពីខែមេសាមក

អង្គភាព Cyber Security Agency (CSA) របស់សឹង្ហបុរីបាននិយាយថា ចាប់តាំងពីខែមេសាមក សឹង្ហបុរីទទួលរងការវាយប្រហារតាមអិុនធឺណិតចំនួន ១៦លើក ហើយនេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលនានា ដែលរដ្ឋាភិបាលបានធ្វើការសម្រេចចិត្ត ក្នុងការដាក់ឲ្យដាច់ពីគ្នានូវកុំព្យូទ័រធ្វើការរបស់មន្ត្រីរាជការសាធារណៈ

ការវាយប្រហារទាំង ១៦លើកនេះ គឺបានគេចផុតពីការត្រួតពិនិត្យ (detection) របស់យន្តការការពារចំបង (perimeter defences) ដូចជា Firewall និង Antivirus Software ជាដើម ប៉ុន្តែត្រូវបានបញ្ឈប់ ហើយមិនមានការខូចខាតនោះឡើយ ។ បច្ចេកទេសនៃការវាយប្រហារ គឺធ្វើឡើងតាមរយៈ ​phishing emails ដែលត្រូវបានរៀបចំឡើង ជាមួយនឹងខ្លឹមសារដែលអ្នកទទួលអាចមានការចាប់អារម្មណ៍ ហើយប្រហែលជា អាចនឹងចុច ដែលអាចឲ្យមេរោគអាចដំណើរការបាន ។

ការរាំងខ្ទប់មិនឲ្យមានកាអាក់សេសទៅកាន់អិុនធឺណិត អាចបញ្ឈប់នូវការវាយលុកនូវមេរោគ ។ បើតាមលោក David Koh នាយកប្រតិបត្តិនៃ CSA បាននិយាយថា “Singapore គឺកំពុងស្ថិតនៅក្រោមការវាយប្រហារជាប្រចាំ ។ យើងគឺជាគោលដៅធំបំផុតសម្រាប់ឧក្រិដ្ឋជនអិុនធឺណិត សកម្មជនហេគឃ័រ និងជនដែលត្រូវបានជួយឧបត្ថម្ភដោយរដ្ឋាភិបាល (state actors)។” គាត់បានបន្ថែមទៀតថា ក្នុងនាមជាមន្ត្រីសាធារណៈ យើងមានតួនាទី និងការទទួលខុសត្រូវដើម្បីការពារព័ត៌មាននិងទិន្នន័យរបស់រដ្ឋាភិបាល និងប្រជាជន ។

គាត់បានបន្ថែមទៀតថា “សន្តិសុខអិុនធឺណិត គឺជាយន្តការមួយជម្រុញទៅដល់ Smart Nation ។ យើងមិនអាចក្លាយទៅជា Smart Nation ដែលទទួលបានការទុកចិត្ត និងមានស្ថេរភាពឡើយ បើសិនជាប្រព័ន្ធយើងមានចំនុចខ្សោយនោះ” ។

ប្រភព៖ Channel NewAsia ប្រែសម្រួលដោយ: SecuDemy.com

Exit mobile version