ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsTelecom & ICT

ស្វែងយល់អំពី Analog beamforming vs. digital beamforming vs. hybrid beamforming

ជាដំបូងអ្នកអាចស្វែងយល់តើអ្វីទៅជា ​beamforming តាមរយៈវិដេអូខាងក្រោម៖

១. Analog beamforming

Analog beamforming គឺជា single-stream beamforming, ក្នុងនោះស៊ីញ៉ាល់ រឺ លំហូរទិន្នន័យ data stream តែមួយគត់ត្រូវបានដាក់ (feed) ទៅសមាសធាតុអង់តែននិមួយៗនៃ antenna array ហើយមាន beam តែមួយគត់ដោយបង្កើតឡើង ដោយ array នេះ ដូច្នេះស៊ីញ៉ាល់ដែលបានបញ្ជូនមាន main-lobe តែមួយរួមជាមួយនឹង side-lobes ដែលមិនចង់បានមួយចំនួន។

២. Digital beamforming

ឬហៅថា Baseband beamforming រឺហៅថា precoding:

  • ក្នុងបរិបទ LTE/5G, MU-MIMO មានន័យដូចគ្នានឹង digital beamforming ដែរ
  • ផ្សាយ beam ច្រើនក្នុងពេលតែមួយចេញពីសំនុំដូចគ្នានៃបណ្តាសមាសធាតុនៃអង់តែន (បណ្តា beam ខុសគ្នាត្រូវបានដាក់ត្រួត superimpose លើបណ្តាសមាសធាតុ នៃ array អង់តែនតែមួយ), ដែល beam និមួយៗសំរាប់អ្នកប្រើ user ដោយឡែកៗពីគ្នា (សំរាប់បំរើក្នុងករណីប្រើប្រាស់នៃ 5G)
  • ដោយ RF chain (រឺ transceiver) មួយត្រូវតរភ្ជាប់ជាមួយនឹងសមាសធាតុអង់តែនមួយ (ចំនួន RF chains ប៉ុណ្ណាត្រូវបានតរភ្ជាប់ទៅនឹងចំនួននៃសមាសធាតុអង់តែនប៉ុណ្នឹងដែរ), ធ្វើអោយ digital beamforming មានការចំនាយខ្ពស់និងស៊ីភ្លើងច្រើន

៣. Hybrid beamforming

  • ក្នុងការអនុវត្តន៍ជាក់ស្តែង, ដើម្បីកាត់បន្ថយចំនាយលើចំនួននៃ RF chains ច្រើន, hybrid beamforming ត្រូវបានដាក់ស្នើជារចនសម្ព័ន្ធជំនួសអោយ Digital beamforming
  • Hybrid beamforming បញ្ចូលរួមគ្នារវាងរចនាសម្ព័ន្ធ analog beamforming និង digital beamforming។ ក្នុងនោះ ចំនួន RF chain មានកំនត់ ហើយ RF chain មួយនឹងតរភ្ជាប់ទៅកាន់សមាសធាតុអង់តែននៃ antenna array មួយ។

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button