Russian Hacker Extradited to US For Social Media Hacking

បុរសជនជាតិរុស្សីម្នាក់ដែលត្រូវបានជាប់ចោទពីបទហេគចូល LinkedIn, Dropbox និង Formspring នៅក្នុងឆ្នាំ២០១២ ហើយនឹងលទ្ធភាពនៃការកាន់កាប់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ច្រើនជាង ១០០លាននាក់នោះ បានអះអាងថាមិនមានទោសកំហុសទេនៅតុលាការសហព័ន្ធនៅសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានគេធ្វើបត្យាប័នពី Crech Republic ។

លោក​ Yevgeniy Aleksandrovich Nikulin, អាយុ ៣០ឆ្នាំ, មកពីទីក្រុងម៉ូស្គូ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Prague កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ដោយភ្នាក់ងារប៉ូលីសអន្តរជាតិ (Interpol) ដែលសហការណ៍ជាមួយនឹង FBI ហើយត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។

ការចាប់ខ្លួន Nikulin បានចាប់ផ្តើមធ្វើសង្គ្រាមបត្យាប័នរវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីដែលជាកន្លែងលោកប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌក្នុងការលួចលុយចំនួន ៣៤៥០ដុល្លារ តាមរយៈ Webmoney ក្នុងឆ្នាំ២០០៩ ។ ប៉ុន្តែសាធារណរដ្ឋឆេកបានសម្រេចចិត្តគាំទ្រសហរដ្ឋអាមេរិក។

នៅសហរដ្ឋអាមេរិក លោក Nikulin នឹងប្រឈមមុខនឹងបទ:
– ៣ករណីពាក់ព័ន្ធទៅនឹង computer intrusion
– ២ករណីពាក់ព័ន្ធទៅនឹងការបញ្ជូនព័ត៌មាន កូដ ឬពាក្យបញ្ជាដោយចេតនាធ្វើឲ្យខូចខាតទៅដល់កុំព្យូទ័រដែលមានការការពារ
– ២ករណីនៃការលួចអត្តសញ្ញាណ
– ១ករណីនៃ trafficking in unauthorized access devices
– ១ករណី conspiracy

ដោយយោងទៅលើទោសទណ្ឌខ្ពស់បំផុតនៃករណីមួយៗ លោក Nikulin អាចប្រឈមមុខនឹងការជាប់គុកចំនួន ៣២ឆ្នាំ និងពិន័យជាប្រាក់ចំនួនច្រើនជាង ១លានដុល្លា។

ក្រសួងយុត្តិធម៌អាមេរិកបានចោទលោក Nukulin ពីការហេគចូលទៅក្នុងកុំព្យូទ័រនៃក្រុមហ៊ុនបណ្តាញសង្គមចំនួនបី គឺ LinkedIn នៅចន្លោះថ្ងៃទី៣ និងទី៤ ខែមីនា ឆ្នាំ២០១២ (ច្រើនជាង ១១៧លាននាក់), Dropbox នៅចន្លោះថ្ងៃទី១៤ ខែឧសភា និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ (ច្រើនជាង ៦៨លាននាក់ និង​ Formspring នៅចន្លោះថ្ងៃទី១៣ និងទី២៩ ខែមិថុនា ឆ្នាំ២០១២៕

ប្រភព: https://thehackernews.com/2018/03/linkedin-hacker-extradited.html

Exit mobile version