ISAC Cambodia (InfoSec)
GeneralSecurity News

ហេគឃ័រចិនវាយលុកប្រព័ន្ធគ្រប់គ្រងជើងហោះហើរនៅព្រលានយន្តហោះវៀតណាម

ក្រុមអ្នកវាយប្រហារមួយក្រុម ដែលអៈអាងថាជាអ្នកវាយប្រហារមកពីចិន បានធ្វើការវាយប្រហារទៅលើប្រព័ន្ធជូនដំណឹងនៅតាមបណ្តាព្រលានយន្តហោះសំខាន់ៗនៅប្រទេសវៀតណាម ហើយហេគចូលទៅកាន់វេបសាយរបស់អាកាសចរណ៍ជាតិវៀតណាមផងដែរ – នេះបើតាមការឲ្យដឹងពីក្រសួងដឹកជញ្ជូនកាលពីថ្ងៃសុក្រ សប្តាហ៍មុន។

កាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុន ព័ត៌មានជើងហោះហើរមួយចំនួននៅព្រលានយន្តហោះអន្តរជាតិ ​Noi Bai នៅទីក្រុងហាណូយ និងនៅព្រលានយន្តហោះអន្តរជាតិ ​Tan Son Nhat នៅទីក្រុងហូជីមិញ ត្រូវបានវាយប្រហារហើយបង្ហាញនូវពាក្យពេចន៍មិនសមរម្យ (offensive) ទៅកាន់វៀតណាម និងហ្វីលីពីន ដោយរួមផ្សំជាមួយនឹងព័ត៌មានពាក់ព័ន្ធទៅនឹង East Vietnam Sea ផងដែរ។

ព្រលានយន្តហោះអន្តរជាតិ Da Nang ដែលធំបំផុតនៅចំកណ្តាលប្រទេសវៀតណាម មិនទទួលរងការវាយប្រហារនោះទេ ប៉ុន្តែប្រព័ន្ធកុំព្យូទ័រទទួលរងនូវបញ្ហាខ្លះៗផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Nguyen Nhat បានទទួលស្គាល់នូវបញ្ហានេះ ហើយបានប្រកាសថា អាជ្ញាធរមានសមត្ថកិច្ចបានរាំងខ្ទប់នូវការវាយប្រហារ ពីហេគឃ័រទៅកាន់ប្រព័ន្ធនៅទីតាំងព្រលានយន្តហោះទាំងពីរនោះ។

ក្រុមហ៊ុនអាកាសចរណ៍នៅតាមព្រលានយន្តហោះ ត្រូវតែបិទនូវបញ្ជរ check-in មួយចំនួន ហើយបង្វែរទៅកាន់នីតិវិធីដោយដៃ (manual procedure) ដែលធ្វើឲ្យមានការពន្យាពេលជើងហោះហើរ។ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតឧប្បទេវហេតុនះដើម្បីកំណត់នូវបញ្ហា។

តាមប្រភពមួយបាននិយាយថា ទិន្នន័យមួយចំនួនក្នុងចំណោម 411,000 នៃអ្នកធ្វើដំណើរទាំងអស់ត្រូវបានធ្លាក់ចូលទៅក្នុងដៃរបស់ហេគឃ័រ។ អ្នកជំនាញការសន្តិសុខអិុនធឺណិតបាននិយាយថា ហេគឃ័រចិនបានចូលទៅកាន់ប្រព័ន្ធនោះដោយជោគជ័យហើយ ទើបអាចធ្វើការគ្រប់គ្រងទៅលើអេក្រង់បង្ហាញព័ត៌មាន និងប្រព័ន្ធបំពងសំលេងយ៉ាងដូចនោះ។ មានស្ថាប័នសន្តិសុខ និងក្រុមហ៊ុនវៀតណាមជាច្រើនបានសហការណ៍គ្នាដើម្បីជួយទៅដល់ក្រុមហ៊ុនអាកាសចរណ៍។

ការវាយប្រហារនេះគឺដោយសារតែពាក់ព័ន្ធទៅនឹងសកម្មភាពថ្មីៗនេះដោយប្រទេសចិនបានធ្វើការប្រឆាំងជាដាច់ខាតទៅនឹងការចេញដីការសម្រេចរបស់តុលាការមជ្ឈត្តការអន្តរជាតិ៕

ប្រភព៖ http://tuoitrenews.vn/
ប្រែសម្រួលដោយ៖ SecuDemy.com

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button