GeneralSecurity News

គណនីច្រើនជាង ១លាននាក់ ពីវេបសាយ ​RedMart របស់ Lazada ត្រូវបានគេលួច

ISAC Cambodia (InfoSec)

តាមប្រភពព័ត៌មានពី វេបសាយ ​CNA បានឱ្យដឹងថា ព័ត៌មានផ្ទាល់ខ្លួនប្រមាណចំនួន ១,១លានគណនី មកពីវេបសាយអនឡាញ RedMart ដែលជារបស់ក្រុមហ៊ុនមេ Lazada ត្រូវបានគេលួច ហើយដាក់លក់នៅលើអុីនធឺណិត។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន ​Lazada បានចេញមកបញ្ជាក់កាលពីថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។

វេបសាយដែលបានដាក់លក់គណនី ដែលលួចបានពីវេបសាយពាណិជ្ជកម្មអេឡិចត្រូនិកជុំវិញពិភពលោក ដែលរួមមានទាំង Lazada ផងនោះ គឺបានអៈអាងថា ព័ត៌មានដែលខ្លួនដាក់លក់នោះរួមមាន name, phone numbers និងទិន្នន័យមួយផ្នែកនៃ credit card number ហើយមានចំនួនប្រមាណជា ១,១លាននាក់។

បើតាមអ្នកនាំពាក្យរបស់ ​Lazada បានឱ្យដឹងថា ក្រុមការងាសន្តិសុខអុីនធឺណិតរបស់ខ្លួនបានរកឃើញនូវបុគ្គលមួយរូប ដែលបានអៈអាងថាមាននូវទិន្នន័យនៃដាតាបេសអតិថិជនរបស់ RedMart ដែលទាញយកចេញពីប្រព័ន្ធ RedMart សេរីចាស់ ​(legacy) ហើយដែលមិនមានការប្រើប្រាស់ដោយក្រុមហ៊ុនតទៅទៀតឡើយ។ ទិន្នន័យដែលត្រូវបានលួចយកទៅនោះ គឺត្រូវបានអាប់ដេតចុងក្រោយបង្អស់ក្នុងខែមីនា ឆ្នាំ២០១៩ ហើយផលប៉ៈពាល់ គឺមានតែចំពោះដាតាបេសរបស់ RedMart តែប៉ុណ្ណោះ ដោយមិនមានការពាក់ព័ន្ធទៅនឹងដាតាបេសរបស់ Lazada ណាមួយឡើយ។

ទិន្នន័យដែលត្រូវបានលួចនោះ គឺជាទិន្នន័យចាស់ មានអាយុកាលច្រើនជាង ១៨ខែ កន្លងទៅហើយ។ ព័ត៌មានរបស់អ្នកប្រើប្រាស់ត្រូវបានលួចយកទៅនោះ រួមមាន names, phone numbers, email និង mailing addresses, encrypted passwords និង partial credit card numbers។ យើងបានធ្វើការងារនេះភ្លាមដើម្បីរាំងខ្ទប់ការអាក់េសសដោយមិនមានការអនុញ្ញាតទៅកាន់តាដាបេស។

ក្រុមហ៊ុន ​Lazada បានបើកការស៊ើបអង្កេតមួយ ហើយបានជូនដំណឹងទៅដល់គណៈកម្មាធិការការពារទិន្ននន័យផ្ទាល់ខ្លួនផងដែរ ​(Personal Data Protection Commission)។ ការការពារទិន្នន័យ និងឯកជនភាពរបស់អតិថិជន គឺជាការអាទិភាពធំជាងគេបំផុត ហើយយើងបាននឹងធ្វើការងារយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហានេះ។

នៅក្នុងអុីម៉ែលដែលបានផ្ញើរទៅកាន់អតិថិជនរបស់ខ្លួន Lazada បាននិយាយថា ខ្លួនបានរកឃើញនូវបញ្ហានៃការលួចទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលជាផ្នែកមួយនៃយន្តការ ការឃ្លាំមើលជាប្រចាំរបស់ក្រុមហ៊ុន។ នៅក្នុងយន្តការសន្តិសុខបន្តទៀត ក្រុមហ៊ុនបានធ្វើការ logged out ទៅលើគណនីបច្ចុប្បន្នរបស់អតិថិជន ហើយទាមទារឱ្យមានការដាក់នូវពាក្យសម្ងាត់ថ្មី នៅពេលដែលអ្នកប្រើប្រាស់ធ្វើការ log-in សារជាថ្មី៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button