GeneralSecurity News

មេរោគចាប់ជំរិតបានធ្វើឲ្យគ្មានចរន្តអគ្គីសនីនៅ​ South Africa

អ្នកជំនាញខាងសវនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបានមានប្រសាសន៍ថា​ ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតប្រឆាំងទៅនឹងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (critical infrastructure) បានក្លាយជារឿងធម្មតាទៅហើយ។ ក្រុមអ្នកវាយ​ប្រហារបាននឹងកំពុងធ្វើការ​អភិវឌ្ឍជានិច្ចនូវមធ្យោបាយថ្មីក្នុងការវាយលុកដើម្បីធ្វើការគ្រប់គ្រងទៅលើវិស័យគន្លឹះសំខាន់ៗនៃឧស្សាហកម្ម និងសេវាសាធារណៈនានា ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ឬអាចជ្រៀតជ្រែកក្នុងកិច្ចការនយោបាយរបស់ប្រទេសណាមួយក៏អាចបាន។

ពេលនេះ មេរោគ ransomware ត្រូវបានគេរាយការណ៍ថា បានវាយប្រហារទៅលើប្រព័ន្ធនៃអ្នកផ្គត់ផ្គង់ថាមពលឈានមុខគេមួយរបស់ប្រទេសអាហ្វ្រិកខាងត្បូង ជាពិសេសនៅរដ្ឋធានីចូហានសឺប (Johannesburg)។ ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងបានធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់មិនមានអគ្គិសនីប្រើប្រាស់។

ក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ដោយហេតុការណ៍នោះគឺ City Power ដែលផ្តល់ជូននូវសេវាចែកចាយអគ្គិសនីបង់ប្រាក់ជាមុនសម្រាប់ប្រជាជន និងក្រុមហ៊ុនក្នុងស្រុក។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនបានឱ្យដឹងថា មេរោគបានបិទមិនឱ្យប្រើប្រាស់ (encrypt) ទៅលើទិន្នន័យមូលដ្ឋាន (database) បណ្តាញផ្ទៃក្នុង​ (internal network) កម្មវិធីនៅលើវេបសាយ​ (web applications) និងគេហទំព័រផ្លូវការរបស់ City Power ផងដែរ។

ការឆ្លងមេរោគនេះត្រូវបានរកឃើញកាលពីយប់ថ្ងៃពុធ។ ដូចដែលបានលើកឡើងដោយអ្នកឯកទេសខាងសវនកម្មប្រព័ន្ធ ឧបទ្ទវហេតុនេះបានរារាំងប្រជាពលរដ្ឋមិនឱ្យប្រើប្រាស់សេវាកម្មបង់ប្រាក់ជាមុនរបស់ក្រុមហ៊ុន។ លើសពីនេះទៀតសហគ្រិនដែលផលិតថាមពលពីបន្ទះស្រូបពន្លឺព្រះអាទិត្យ (solar) ហើយបន្ទាប់មកលក់វាទៅក្រុមហ៊ុនក៏ត្រូវរងផលប៉:ពាល់ផងដែរ។

ដើម្បីធ្វើឱ្យវាកាន់តែអាក្រក់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ផែនការអគ្គិសនីបង់ប្រាក់ជាមុនពីអ្នករស់នៅទីក្រុង Johannesburg ជាធម្មតាគឺផុតកំណត់ក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនៃខែនីមួយៗ ដូច្នេះ ការមិនមានអគ្គិសនីប្រើប្រាស់គឺកំពុងតែខិតជិតមកដល់ផងដែរ។ ព័ត៌មានថ្មីទាក់ទងទៅនឹង ហេតុការណ៍នេះ គឺក្រុមហ៊ុនបាននិយាយថា ransomware ដែលត្រូវបានប្រើដោយពួកហេគឃ័របានរារាំងពួកគេ មិនឲ្យអាក់េសសចូលដំណើរការកម្មវិធីផ្ទៃក្នុងរបស់ខ្លួន។ ក្រុមហ៊ុននេះបានបដិសេធមិនបង្ហាញពីឈ្មោះរបស់មេរោគ ransomware ដែលត្រូវបានប្រើក្នុងការវាយប្រហារនោះទេ។

អ្នកឯកទេសសវនកម្មប្រព័ន្ធអ៊ិនធឺណែតផ្នែកសន្តិសុខអ៊ិនធើណែត (IICS) បានរាយការណ៍ពីការវាយប្រហារតាមអ៊ីនធឺណែតប្រឆាំងនឹងសេវាកម្ម និងការិយាល័យសាធារណៈនៅទីតាំងជាច្រើននៅជុំវិញពិភពលោកជាពិសេសនៅសហរដ្ឋអាមេរិក។ កាលពី 2 ខែមុនរលកនៃការវាយប្រហារមេរោគចាប់ជំរិត បានរាតត្បាតទៅលើទីក្រុងតូចៗនៅរដ្ឋ Florida សហរដ្ឋអាមេរិច តែមិនបណ្តាលឱ្យមានការដាច់ចរន្តអគ្គីសនី ឬខូចខាតហេដ្ឋារចនាសម្ព័ន្ធឡើយ តែរដ្ឋត្រូវចំណាយរាប់សិបពាន់ដុល្លារសម្រាប់ការចំណាយលើការស្តារឡើងវិញ ដូច្នេះវាត្រូវបានផ្តល់អនុសាសន៍ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងការប៉ុនប៉ងវាយប្រហារណាមួយតាមអ៊ីនធឺណែត៕

ប្រភព៖​ ZDNET

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button