ចោរបច្ចេកវិទ្យាហេគចូលម៉ាស៊ីនបោះពុម្ពចំនួន ៥០,០០០គ្រឿងទូទាំងពិភពលោក

ហេគឃ័រដែលមានឈ្មោះថា TheHackerGiraffe នៅក្នុងបណ្តាញសង្គម Twitter បានធ្វើការហេគចូលទៅកាន់ម៉ាស៊ីន Printers ចំនួន ៥០,០០០គ្រឿងនាពេលថ្មីៗនេះ។ ហេគឃ័រនោះ បានធ្វើការបោះពុម្ពខ្លឹមសារដែលគាំទ្រទៅដល់ PewDiePie ដែលជាតារាល្បីមួយរូបនៅក្នុងយូធូប (YouTube) ដើម្បីជំរុញឲ្យសាធារណជនចាប់ផ្តើមធ្វើការមើលនូវវិដេអូនៅក្នុង channel របស់គាត់។

TheHackerGiraffe មិនបានធ្វើការពន្យល់ច្រើនទៅលើវិធីសាស្រ្តក្នុងការវាយលុកចូលទៅកាន់ printers ទាំងនោះឡើយ។ អ្វីដែលគាត់ត្រូវការគឺគ្រាន់តែធ្វើការអាក់សេសចូលទៅកាន់វេបសាយ Shodan ជាមួយនឹងជំនាញខ្លះៗរបស់ហេគឃ័រ។

គាត់ធ្វើការរុករកព័ត៌មាននៅក្នុង Shodan ដើម្បីស្វែងរក ports ណាដែលបើក ហើយជាទូទៅប្រើប្រាស់ដោយ​ printers។ Shodan អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការរុករកនូវរាល់ប្រភេទទាំងអស់នៃឧបករណ៍ដែលអាចភ្ជាប់ទៅកាន់អុិនធឺណិតបាន​ (Internet of Things)។ នៅក្នុងមជ្ឈដ្ឋានមួយដែលមានសុវត្ថិភាព ports អាចអនុញ្ញាតឲ្យមានការបោះពុម្ពឯកសារតែខាងក្នុងប៉ុណ្ណោះ មិនអាចធ្វើការបើកឲ្យមានការបោះពុម្ពពីអុិនធឺណិតឡើយ។ ប៉ុន្តែដោយសារតែមានការធ្វេសប្រហែស វាត្រូវបានបើកចំហរ ហើយដែលក្នុងករណីខាងលើគឺមាននូវ ៨០០,០០០ គ្រឿងទូទាំងពិភពលោកដែលត្រូវបានរកឃើញដោយហេគឃ័រខាងលើ។

ហេគឃ័រគ្រាន់តែធ្វើការជ្រើសយកនូវម៉ាស៊ីនចំនួន ៥០,០០០គ្រឿងប៉ុណ្ណោះដើម្បីធ្វើការសាកល្បងក្នុងការបោះពុម្ព ដោយការប្រើប្រាស់នូវ​កម្មវិធី Printer Exploitation Toolkit ឬ PRET។

ការវាយប្រហារខាងលើនេះគឺបញ្ជាក់ឲ្យយើងឃើញថា វាមាននូវ printers ជាច្រើនទៀតដែលត្រូវបានបើកទៅកាន់ឲ្យមានការភ្ជាប់មកពីអុិនធឺណិត ដែលអាចត្រូវប្រើប្រាស់ដើម្បីសកម្មភាពមិនសមរម្យ៕

https://twitter.com/HackerGiraffe/status/1068714506770149376

Exit mobile version