ISAC Cambodia (InfoSec)
GeneralSecurity News

ទូរស័ព្ទ Android ប្រមាណជា ៧០០ គ្រឿង ផ្ញើរព័ត៌មានទៅកាន់ចិន

តើអ្នកមានប្រើប្រាស់ស្មាតហ្វូនដំណើរការនៅលើប្រព័ន្ធ ​Android ដែរឬទេ? បើអាចជាមនុស្សម្នាក់ក្នុងចំណោម ៧០០លាននាក់ដែលទូរស័ព្ទរបស់អ្នកបានបញ្ចូននូវសារខ្លីៗជាសំងាត់ទៅកាន់ប្រទេសចិន រៀងរាល់ ៧២ម៉ោងម្តង។

មានទូរស័ព្ទស្មាតហ្វូនច្រើនជាង ៧០០លានគ្រឿងផ្ទុកទៅដោយ “backdoor” សម្ងាត់ដែលនឹងផ្ញើរនូវសារខ្លី, កំណត់ត្រាការហៅទូរស័ព្ទចេញ-ចូល, location history, និង app data ទៅកាន់ប្រទេសចិន។

អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Kryptowire បានរកឃើញនូវ backdroor លាក់ខ្លួននៅក្នុង firmware នៃទូរស័ព្ទប្រភេទ Android ធូរថ្លៃមួយចំនួនដែលលក់នៅក្នុងសហរដ្ឋអាមេរិក ដែលបានប្រមូលយកព័ត៌មានពីអ្នកប្រើប្រាស់ដោយមិនដឹងខ្លួន។

ដោយរាយការណ៍ដំបូងណោក្នុង ​New York Times កាលពីថ្ងៃអង្គារ៍ មេរោគ “backdoor” នោះគឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនមួយនៅចិន ​Shanghai AdUps Technology ។

ក្រៅពីការលួចយកនូវ SMS message, contact lists, call logs, location data និងព័ត៌មានផ្ទាល់ខ្លួនដទៃទៀតនោះ កម្មវិធីសំងាត់មួយនេះក៏មានសមត្ថភាពក្នុងការតំឡើងកម្មវិធីពីចម្ងាយ (remotely install) នៅលើស្មាតហ្វូននោះផងដែរ។ កម្មវិធី backdoor នោះគឺត្រូវបានដាក់បញ្ចូល ដោយមានគោលបំណងច្បាស់លាស់ មិនមែនដោយចៃដន្យ ឬបញ្ហាចំនុចខ្សោយណាមួយឡើយ នេះបើតាមអាជ្ញាធរមានសមត្ថកិច្ចសហរដ្ឋអាមេរិក។ ក្នុងខណៈពេលេនះ យើងមិនទាន់ដឹងច្បាស់នៅឡើយថាតើទិន្នន័យដែលត្រូវបានប្រមូលនោះត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ឬជាការឃ្លាំ មើលរបស់រដ្ឋាភិបាលឡើយ។

Kryptowise បាននិយាយថា ក្រុមហ៊ុនបានរកឃើញកម្មវិធីសំងាត់នេះនៅក្នុង BLU R1 HD ដែលត្រូវបានលក់ដោយក្រុមហ៊ុនផលិតស្មាតហ្វូន ​BLU មានមូលដ្ឋាននៅ Florida ហើយដែលត្រូវបានបញ្ចេញលក់នៅ US និងប្រទេសមួយចំនួនទៀតរាប់ចាប់ពី South America រហូតដល់អនឡាញ Amazon និង ​Best Buy ។

តែបើយោងទៅតាម ​AdUps បានឲ្យដឹងថា កម្មវិធីរបស់ខ្លួនដែលមាននៅលើស្មាតហ្វូននោះ ត្រូវបានធ្វើតេស្តដោយក្រុមហ៊ុន ​Kryptowise នោះ គឺមិនមាន គោលបំណងក្នុងការដាក់បញ្ចូលទៅក្នុងស្មាតហ្វូនហើយលក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិកឡើយ។ វាត្រូវបានគេរៀបចំឡើងដើម្បីជួយដល់ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិន ដើម្បីធ្វើការតាមដាន user behavior ៕​

ប្រភព៖ ​The Hacker News

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button