PDPC ពិន័យក្រុមហ៊ុន IHiS និង SingHealth សរុបទឹកប្រាក់ចំនួន $1 លានដុល្លារសាំងហ្គាពួរ
តាមព័ត៌មានពី Channel News Asia បានឲ្យដឹងថា គណៈកម្មការការពារទិន្នន័យផ្ទាល់ខ្លួន (PDPC) របស់សឹង្ហបុរី បានធ្វើការដាក់ពិន័យទឹកប្រាក់ចំនួន 750.000 ដុល្លារសាំងហ្គាពួរលើក្រុមហ៊ុន IHiS និង 250.000 ដុល្លារសាំងហ្គាពួរទៅលើ SingHealth សម្រាប់ការរំលោភបំពានទៅលើកាតព្វកិច្ចក្នុងការការពារទិន្នន័យរបស់ពួកគេក្រោមច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន (PDPA) នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ PDPC នៅថ្ងៃអង្គារនេះ។
សេចក្តីថ្លែងការណ៍មួយនិយាយថាការស៊ើបអង្កេតរបស់ PDPC ទៅលើការរំលោភបំពានទិន្នន័យដែលកើតចេញពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើប្រព័ន្ធទិន្នន័យអ្នកជំងឺរបស់ SingHealth ហើយក៏រកឃើញផងដែរថា ក្រុមហ៊ុន IHiS បរាជ័យក្នុងការចាត់វិធានការសន្តិសុខគ្រប់គ្រាន់ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនដែលស្ថិតនៅក្នុងដែនការពាររបស់ខ្លួននោះ។
“PDPC រកឃើញថាបុគ្គលិក SingHealth ដែលកំពុងដោះស្រាយបញ្ហានៃសន្តិសុខព័ត៌មាននេះមិនដឹងពីដំណើរការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះទេ គឺពឹងផ្អែកខ្លាំងលើក្រុមហ៊ុន IHiS ហើយបរាជ័យក្នុងការយល់ដឹង និងចាត់វិធានការបន្ថែមទៀតបន្ទាប់ពីវាត្រូវបែកធ្លាយមក”។
“ទោះបីជាអង្គភាពបានធ្វើការផ្តល់សិទ្ធិដល់អ្នកផ្គត់ផ្គង់វាក៏ដោយ ក៏អង្គភាពក្នុងនាមជាអ្នកគ្រប់គ្រងទិន្នន័យត្រូវតែទទួលខុសត្រូវចំពោះទិន្នន័យផ្ទាល់ខ្លួនដែលពួកគេបានប្រមូលពីអតិថិជនរបស់ពួកគេ។ ”
នេះការពិន័យផ្នែកហិរញ្ញវត្ថុទាំងនេះគឺខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកនោះទេដោយ អង្គភាព PDPC ។ អង្គភាព IHiS និង SingHealth ទាំងពីរត្រូវបង់ប្រាក់ពិន័យរបស់ខ្លួនក្នុងរយៈពេល 30 ថ្ងៃ។”
គណៈកម្មការនេះនិយាយថាការពិន័យផ្នែកហិរញ្ញវត្ថុទាំងនេះគឺខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកនោះទេដោយ PDPC ។ អង្គការទាំងពីរត្រូវបង់ប្រាក់ពិន័យរបស់ខ្លួនក្នុងរយៈពេល 30 ថ្ងៃ។
ការសម្រេចចិត្តរបស់ PDPC យកចិត្តទុកដាក់លើការពិតដែលថា ការរំលោភបំពានទិន្នន័យគឺជាការរំលោភបំពានដ៏ធំបំផុតដែលប្រទេសសិង្ហបុរីមិនដែលធ្លាប់បានជួបប្រទះ ក៏ដូចជាលក្ខណៈរសើប និងភាពសម្ងាត់នៃទិន្នន័យរបស់អ្នកជំងឺផងដែរ។ វាក៏ត្រូវគេកត់សម្គាល់ផងដែរថា IHiS និង SingHealth ចូលរួមសហការណ៍ជាមួយការស៊ើបអង្កេត ហើយចាត់វិធានការកែតម្រូវភ្លាមៗផងដែរ។
ការវាយប្រហារតាមអ៊ីនធឺណិតនេះគឺជាការរំលោភទិន្នន័យសាធារណៈដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសសិង្ហបុរី។ វាមានការកត់ត្រាអ្នកជំងឺចំនួន 1,5 លាននាក់រួមទាំងឈ្មោះរបស់ពួកគេ លេខ និងអាសយដ្ឋាន NRIC រួមជាមួយព័ត៌មានផ្សេងទៀតដែលប្រើប្រាស់ចាប់ពីថ្ងៃទី 28 ខែមិថុនាដល់ថ្ងៃទី 4 ខែកក្កដាឆ្នាំមុននេះ។ ក្នុងចំណោមទិន្នន័យដែលត្រូវគេយកបាន មានកំណត់ត្រាវេជ្ជសាស្រ្តនៃអ្នកជំងឺជិត 160.000 នាក់ផងដែរ។ ក្នុងចំណោមអ្នកដែលរងផលប៉ះពាល់គឺនាយករដ្ឋមន្ដ្រី Lee Hsien Loong ដោយក្រុមអ្នកវាយប្រហារសំដៅទៅលើព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានរបស់គាត់អំពីថ្នាំពេទ្យខាងក្រៅរបស់គាត់។
សាស្ត្រាចារ្យ Ivy Ng នាយកប្រតិបត្តិរបស់មន្ទីរពេទ្យ SingHealth និយាយថាមន្ទីរពេទ្យ SingHealth មាន “ប្តេជ្ញាចិត្តពេញលេញ” ក្នុងការរៀនសូត្រ និងកែលម្អពង្រឹងបន្ថែមបន្ទាប់ពីហេតុការណ៍នេះ។ លោកសាស្ត្រាចារ្យ Ng ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងធ្វើការផ្លាស់ប្តូរដើម្បីបង្កើនរចនាសម្ព័ន្ធអភិបាលកិច្ចទៅលើអ៊ីនធឺណិតរបស់យើងហើយកែលម្អការគ្រប់គ្រងត្រួតពិនិត្យប្រព័ន្ធសំខាន់របស់យើង” ។
“យើងក៏កំពុងធ្វើការជាមួយ IHiS ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារប្រព័ន្ធអ៊ីនធឺណិតរបស់យើងនិងដំណើរការដើម្បីការពារយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ហានិភ័យនៃសុវត្ថិភាពអ៊ីនធឺណិតក៏ដូចជាឆ្លើយតបឱ្យទាន់ពេលវេលា និងរឹងមាំបំផុតចំពោះការលុកលុយណាមួយ។ យើងប្តេជ្ញាចិត្តពេញលេញក្នុងការរៀនសូត្រ និងកែលម្អពីឧបទ្ទវហេតុនេះ”។
លោក Peter Seah ប្រធានមន្ទីរពេទ្យ SingHealth បានឱ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់មន្ទីរពេទ្យSingHealth រួមមាននាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះទទួលយកការពិន័យផ្នែកហិរញ្ញវត្ថុដោយស្ម័គ្រចិត្ត។ លោកនិយាយថា “សុវត្ថិភាពអ្នកជំងឺ និងការរក្សាទិន្នន័យជាការសម្ងាត់ជាអាទិភាពចម្បងរបស់ SingHealth ខណៈដែលអ្នកជំងឺរបស់យើងទុកចិត្តយើងក្នុងការថែរក្សា និងការពារទិន្នន័យរបស់ពួកគេ។ ក្នុងនាមជាម្ចាស់ទិន្នន័យ យើងទទួលយកការទទួលខុសត្រូវ និងសុំទោសដល់អ្នកជំងឺរបស់យើងចំពោះហេតុការណ៍នេះ”។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ IHiS បាន “ពន្លឿន” នូវវិធានការសុវត្ថិភាពអ៊ីនធឺណិតដែលកំពុងត្រូវបានអនុវត្តនោះ។ ការចូលរួម និងការបណ្តុះបណ្តាលបុគ្គលិកក៏ត្រូវបង្កើនផងដែរ៕