វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃកម្ពុជា
(ភ្នំពេញ)៖ ក្រោយចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃកម្ពុជា» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងចំនួន៣ បានប្តេជ្ញា នឹងរៀបចំគោលការណ៍ស្តងដារ ដើម្បីធ្វើយ៉ាងណាមិនឱ្យការឆ្លងចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស កើតឡើងជាពិសេសនៅក្នុងតំបន់ហោះហើរ ក្នុងដែនអាកាសរបស់ប្រទេសកម្ពុជា។
ការប្តេជ្ញាចិត្តបែបនេះ របស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានធ្វើឡើងក្រោយមានការឆ្លងរំខានសំឡេងមួយចំនួនចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស និងការមិនគោរច្បាប់ និងតាមការណែនាំរបស់ម្ចាស់ស្ថានីយ៍វិទ្យុផ្សព្វផ្សាយមួយចំនួនផងដែរ។
ទាញយកឯកសារជា PDF: PrakasInterMinistriesFrequency-Khmer-2020.pdf
ប្រភព៖
http://www.freshnewsasia.com/index.php/en/localnews/166390-2020-07-27-07-57-19.html
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។
ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280