Online Hacking Forum has been sized and several arrested

FBI និងភ្នាក់ងារមានសមត្ថកិច្ចផ្សេងទៀត បានរួមដៃគ្នា ចាប់បានមនុស្សច្រើនជាង ៧០ នាក់ ដែលសង្ស័យថាបានធ្វើសកម្មភាពឧក្រិដ្ឋតាមប្រព័ន្ធអ៊ិនធឺណិត ជាប់ពាក់ព័ន្ធទៅនឹងវិបសាយជនសង្គមងងឹត (cyber criminals) ដែលត្រូវបានគេស្គាល់ថា Darkode.

Darkode ត្រូវបានប្រើប្រាស់ផងដែរដោយក្រុម Lizard Squad ជាទីកន្លែងសម្រាប់ឧក្រិដ្ឋជនតាមប្រព័ន្ធអិុនធឺណិតធ្វើការទិញ និងលក់នូវកម្មវិធីសម្រាប់ Hacking, botnet tools, zero-day exploits, ransomware programs, stolen credit cards, spam services និងរួមមានទាំងផលិតផលនិងសេវាកម្មផ្សេងៗទៀតជាច្រើន ។

វិបសាយ Darkode នេះត្រូវបានដំណើរការចាប់តាំងពីឆ្នាំ ២០០៧ មកម្លេះ មុនពេលដែលអាជ្ញាធរមានសមត្ថកិច្ចធ្វើការរឹបអូសយកនៅក្នុងសប្តាហ៍នេះ ដែលជា ផ្នែកមួយនៃប្រតិបត្តិការស៊ើបអង្កេតនៅក្នុងប្រទេសចំនួន ២០ផ្សេងៗគ្នា។

ការបង្ក្រាបនេះ ដែល FIB ដាក់ឈ្មោះឲ្យថាប្រតិបត្តិការ ​Shrouded Horizon ត្រូវបានចាប់ផ្តើមឡើងកាលពី ២ឆ្នាំមុន ដោយមានការសហការណ៍គ្នារវាង Europe, Brazil និងភ្នាក់ងារមានសមត្ថកិច្ចនៅក្នុងប្រទេសច្រើនជាង ២០។

មកដល់ពេលនេះ យ៉ាងហោចណាស់ជនសង្ស័យចំនួន ១២រូបត្រូវបានចាប់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ហើយមានប្រហែលជា ២៨នាក់ត្រូវបានចាប់ខ្លួនផងដែរ នៅក្នុងប្រទេសផ្សេងៗគ្នា មានដូចជា Germany, Denmark, the UK, India, Romania, Sweden, និង Israel ។

យោងទៅតាមក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា ប្រតិបត្តិការដែលត្រូវបានធ្វើឡើងនេះ គឺជាការប្រឹងប្រែងសហការណ៍គ្នាដ៏ធំនៃអាជ្ញាធរមានសមត្ថកិច្ចអន្តរជាតិ ដំបូងបំផុត ចំពោះវិបសាយរបស់ឧក្រិដ្ឋជន

ជនសង្ស័យដែលត្រូវបានចាប់ខ្លួន

ជនសង្ស័យមួយចំនួនដែលត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក ដែលជាប់ពាក់ព័ន្ធនឹងរឿងនេះមាន៖

Morgan C. Culbertson អាយុ ២០ឆ្នាំ មកពី Pittsburgh មានឈ្មោះហៅនៅលើអ៊ិនធឺណិតថា “Android,” ជាប់ចោទពីបទបង្កើតនូវមេរោគ ហើយលក់កម្មវិធីឈ្មោះថា “Dendroid” ដែលលួចទិន្នន័យពី Google Android phones

Eric L. Crocker អាយុ ៣៩ឆ្នាំ មកពី Binghamton, New York ត្រូវបានរាយការណ៍មកថាបានប្រើប្រាស់នូវមេរោគ “Facebook Spreader” ដើម្បីចំលងមេរោគ botnet ទៅកាន់អ្នកប្រើប្រាស់ហ្វេសប៊ុក ហើយបន្ទាប់មកធ្វើការលក់នូវ botnet នោះទៅឲ្យ ​spammers ឬក៏ផ្ញើរសារ spam ដោយខ្លួនឯង។

Naveed Ahmed, អាយុ ២៧ឆ្នាំ មកពី Tampa, Florida ត្រូវបានចោទប្រកាន់ពីបទរក្សាទុកនូវ spam botnet ដើម្បីចំលង ទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទរាប់លាននាក់ ។

Phillip R. Fleitz អាយុ ៣១ឆ្នាំ មកពី Indianapolis ត្រូវបានចោទប្រកាន់ពីបទរក្សាទុកនូវ spam botnet ដើម្បីចំលង ទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទរាប់លាននាក់ ។

Dewayne Watts អាយុ ២៨ឆ្នាំ មកពី Hernando, Floridaត្រូវបានចោទប្រកាន់ពីបទរក្សាទុកនូវ spam botnet ដើម្បីចំលង ទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទរាប់លាននាក់ ។

Daniel Placek អាយុ ២៧ឆ្នាំ មកពី Glendale, Wisconsin ត្រូវបានចោទប្រកាន់ពីបទបង្កើតនូវវិបសាយ Darkode Forum ហើយអនុញ្ញាតឲ្យមានឧក្រិដ្ឋកម្មកើតឡើងតាមរយៈវិបសាយនោះ ។

Rory Stephen Guidry មកពី Opelousas, Louisiana ក៏ត្រូវបានចោទប្រកាន់ពីបទលក់ botenet នៅលើ Darkode ផងដែរ។

វាគឺជាការចាប់ផ្តើមប៉ុណ្ណោះ ក្នុងពេលដែលប្រតិបត្តិការនេះកំពុងតែបន្ត ដែលនឹងធ្វើឲ្យមានការចាប់ឃាត់ខ្លួនបន្ថែមទៀត ពីបណ្តាប្រទេសផ្សេងៗគ្នា។

ប្រភព៖

http://thehackernews.com/2015/07/darkode-hacking-forum.html

Exit mobile version