ISAC Cambodia (InfoSec)
GeneralSecurity News

Offences Related to Information Technology

នាវេលាព្រលប់ថ្ងៃព្រហស្បត៍នេះ លោក ចៅ កំសត់ បានបង្ហោះឯកសារច្បាប់ស្តីពីបទល្មើសក្នុងវិស័យព័ត៌មានវិទ្យា នៅក្នុង Facebook របស់គាត់ ហើយបានធ្វើការផ្លាស់ប្តូរ Cover របស់គាត់ ទៅជាឯកសារច្បាប់នោះតែម្តង ដូចរូបខាងក្រោម៖

IT-Law

 

គាត់បានធ្វើការដកស្រង់យកតែត្រង់កន្លែងបទលើ្មសក្នុងវិស័យព័ត៌មានវិទ្យាប៉ុណ្ណោះមកនិយាយ ដើម្បីជាកាពញ្ញាក់អារម្មណ៍ដល់ hackers ផ្សេងៗទៀត ថានៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង គឺមានច្បាប់នេះផងដែរ។ គាត់បានសរសេរនៅក្នុង status របស់គាត់ថា៖

==========================

មើលច្បាប់នេះហើយអាសើបខ្លួនតែម៉ាដង សំណាងមិនបានធ្វើអ្វីធំធាត់ សូមប្អូនៗដែលកំពុងមានបំណងចង់ចេះវិជ្ជានេះ អានអោយបានច្បាស់ ជាការពិត កាំបិតគឺមានមុខពីរ បើចេះហើយយកទៅធ្វើរឿងមិនល្អកះមាន ហើយក៏អាចទៅជាទោសបាន។បើនិយាយរឿងគុគច្រវ៉ាក់អ្នកណាក៏ខ្លាចដែរ ហាស់ៗ ង៉ៃណាមួយខ្ញុំក្លាយទៅជាដូចឈ្មោះក៏មិនដឹង ។ចំកាឡែងយើង ពូៗខ្លះចូលចិត្តផ្គាប់ចិត្តមេ លេងបីសាឡឹង មកថាយើងធ្វើទាំងយើងមិនមិនបានធ្វើ ចប់ប៉ារយជីវិតនេះ។

IT-Law-03

==========================

បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា ត្រូវបានដាក់បញ្ចូលក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០០៩។ បទល្មើសក្នុងវិស័យព័ត៌មានវិទ្យាមាន០៦មាត្រា ដែលចែងក្នុង៖ គន្ថីទី៣  ៖ បទល្មើសប្រឆាំងនឹងទ្រព្យសម្បតិ្ត មាតិការទី២  ៖ ការប៉ះពាល់ដល់ទ្រព្យសម្បតិ្ត ជំពូកទី២  ៖ បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា។ ខាងក្រោមនេះគឺជាឯកសារច្បាប់ដែលត្រូវបានដកស្រង់មកបង្ហាញដោយ ចៅ កំសត់៖

បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា
បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា
បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា
បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា

 

 

សូមបញ្ចាក់ថាលោក ចៅ កំសត់ បានធ្វើការជ្រៀតចូលទៅកាន់វិបសាយមួយចំនួនកាលពីអំឡុងខែមិថុនា ដែលជាការដាស់ពញ្ញាក់អារម្មណ៍ដល់អ្នកគ្រប់គ្រងវិបសាយទាំងអស់ ឲ្យមានការយល់ដឹងពីសន្តិសុខក្នុងការគ្រប់គ្រងវិបសាយ ដើម្បីធ្វើយ៉ាងណាឲ្យវិបសាយរបស់ខ្លួនមិនមែនជាជម្រករបស់ពពួក hackers ប្រើប្រាស់ដើម្បីជាឈ្នាន់ទៅវាយប្រហារ វិបសាយឬប្រព័ន្ធអ្នកដទៃ។ ចាប់តាំងពីខែ កក្កដា មកដល់ពេលនេះ លោក ចៅ កំសត់ មិនបានធ្វើការជ្រៀតចូលទៅកាន់វិបសាយផ្សេងទៀតឡើយ ហើយបានប្រកាសធ្វើការសរសេរអត្ថបទផ្សេងៗ ទាក់ទងទៅនឹងវិធីសាស្រ្តទប់ទល់វិញ។ គាត់អាចចាត់ទុកថាជាប្រភេទ ⁣⁣White-Hat Hacker ។

បើតាមកិច្ចសម្ភាសជាមួយការសែតភ្នំពេញបុស្តិ៍ គាត់បាននិយាយថា៖ ខ្ញុំមិនដែលបំផ្លាញវិបសាយរបស់ពួកគេដោយធ្វើការផ្លាស់ប្តូរ ពាក្យសម្ងាត់របស់អភិបាល ធ្វើការកែប្រែមុខវិបសាយ ឬក៍លប់ចោលព័ត៌មាននៅក្នុងវិបសាយឡើយ ខ្ញុំគ្រាន់តែធ្វើការបន្ថែម file មួយនៅក្នុងវិបសាយទាំងនោះ។ ទន្ទឹមនឹងនេះ ចៅ កំសត់ក៏ធ្លាប់បានបើធ្វើបទសម្ភាសជាមួយវិបសាយ KhmerCyber.org ផងដែរ។

ព័ត៌មានបន្ថែម៖

 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button