ISAC Cambodia (InfoSec)
GeneralSecurity News

NSA Stole Source Code from Huawei’s Server

រដ្ឋាភិបាលអាមេរិកធ្លាប់ធ្វើការចោទប្រកាន់ជាសាធារណៈទៅលើក្រុមហ៊ុន Huawei របស់ចិន ដែលបានធ្វើការចារកម្មកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។

តែក្នុងពេលនេះ មានឯកសារដែលបានបង្ហាញថា National Security Agency (NSA) បានធ្វើចារកម្មទៅលើរដ្ឋាភិបាលចិន និងក្រុមហ៊ុន ​Huawei កាលពីដើមឆ្នាំ ២០០៩។ ដោយផ្អែកទៅលើរបាយការណ៍សម្ងាត់ ដែលបញ្ចេញដោយ ​Edward Snowden និងត្រូវបានត្រួតពិនិត្យដោយ ការសែត ​The Times និង Der Spiegel បានឲ្យដឹងថា NSA បានធ្វើការជ្រៀតចូលទៅក្នុងម៉ាសីុនមេ នៅក្នុងទីបញ្ជាការក្រុមហ៊ុនទូរគមនាគមន៍ របស់ចិនដែលមានឈ្មោះថា Huawei ក្រោមប្រតិបត្តិការមួយឈ្មោះថា “Shotgiant” ។

ប្រតិបត្តិការ Shotgiant ត្រូវបានធ្វើឡើងដោយមានការចូលរួមពី CIA, White House Intelligence Coordinator និង FBI ក្នុងគោលបំណង ដើម្បីស្វែងរកនូវទំនាក់ទំនងរបស់ក្រុមហ៊ុនមួយនេះជាមួយនឹង China’s People’s Liberation Army។ NSA បានជ្រៀតចូល ទៅក្នុងអីុម៉ែលបុគ្គលិកមួយចំនួននៃក្រុមហ៊ុន Huawei ដើម្បីយកព័ត៌មាន។

NSA ក៍មានគោលបំណងក្នុងការលួចឃ្លាំមើលតាមរយៈកុំព្យូទ័រ និងបណ្តាញទូរស័ព្ទ Huawei ដែលបានលក់ទៅឲ្យប្រទេសដទៃទៀតដែរ។ ដោយផ្អែក ទៅលើឯកសារនោះបានឲ្យដឹងទៀតថា NSA បានលួចយកនូវ source code សម្ងាត់ របស់ផលិតផល Huawei មួយចំនួន ហើយធ្វើការទាញយក នូវព័ត៌មានមួយចំនួនអំពីវិធីសាស្ត្រ នៃការវាយប្រហារទៅលើផលិតផល ​Huaweis ដើម្បីធ្វើចារកម្មលើអតិថិជនបរទេសដែលមានដូចជា Iran, Afghanistan, Pakistan និង Cuba។

របាយការណ៍បានបន្ថែមទៀតថា NSA បានធ្វើចារកម្មទៅលើអតីតប្រធានាធិបតី Hu Jintao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធនាគារ ក្រុមហ៊ុនទូរគមនាគមន៍ និងធ្វើការតាមដានក្រុមអ្នកវាយប្រហារ (hacking group) របស់ចិនប្រមាណច្រើនជាង ២០ក្រុម ដែលក្នុងនោះមានច្រើនជាង ពាក់កណ្តាលគឺជា Chinese Army ឬ Navy Units។

អាមេរិក និងចិនបានធ្វើការវាយប្រហារតាមបណ្តាញអិនធឺណែតរវាងគ្នាទៅវិញទៅមកអស់រយៈពេលជាយូរមកហើយ ហើយអ្នកនាំពាក្យ NSA ឈ្មោះ Caitlin Hayden បាននិយាយថា ការចារកម្មរបស់ NSA គឺសម្រាប់សន្តិសុខជាតិមួយមុខប៉ុណ្ណោះ ហើយយើងមិនដែលផ្តល់ព័ត៌មានដែលយើងប្រមូលបាន ទៅឲ្យក្រុមហ៊ុនអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពប្រកួតប្រជែងអន្តរជាតិឡើយ។

រដ្ឋាភិបាលអាមេរិកបានឲ្យរហស្សនាមសកម្មភាពខ្លួនឯងថាជា ការវាយប្រហារតាមអិនធឺណែត (hacking) សម្រាប់សន្តិសុខជាតិ ហើយបានចោទប្រកាន់ Huawei បានធ្វើសម្រាប់សហគ្រាស-ក្រុមហ៊ុនរបស់ខ្លួន។ ប៉ុន្តែយើងពិនិត្យមើលទៅថា តើនរណាដែលជាអ្នកលួចយកនូវ Source Code និងសារអេឡិចត្រូនិច?

ព័ត៌មានបន្ថែម៖

http://www.spiegel.de/international/world/nsa-spied-on-chinese-government-and-networking-firm-huawei-a-960199.html

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button