GeneralSecurity News

Millions of cyber attacks happening around the world

មានការវាយប្រហាររាប់រយលានកើតឡើងជុំវិញពិភពលោកក្នុងពេលនេះ

បើអ្នកគិតថា អ្នកមានសុវត្ថិភាពនៅលើបណ្តាញអិនធឺណែត សូមអ្នកគិតសារជាថ្មី។ តាមរយៈផែនទីខាងក្រោមបានបង្ហាញថា មានការវាយប្រហាររាប់រយលាន កំពុងកើតឡើងក្នុងពេលនេះ នៅជុំវិញពិភពលោក។

– ក្រុមហ៊ុនមួយឈ្មោះថា ​Norse (St Louis Based) បានបញ្ចេញនូវផែនទីស្តីពីការវាយប្រហារជាក់ស្តែង ​(real-time) តាមអិនធឺណែត។
– វាអាចត្រូវបានប្រើប្រាស់ដើម្បីបមើលថា តើប្រទេសណាដែលចាប់ផ្តើមវាយប្រហារ និងប្រទេសណាដែលជាអ្នករងគ្រោះ។
– នៅក្នុងផែនទីក៏បានបង្ហាញផងដែរថា មានវាយប្រហារទៅវិញទៅមករវាង U.S. និង China
– ការវាយប្រហារដែលកើតមានឡើងជារៀងរាល់ថ្ងៃនោះ គឺធ្វើឲ្យប៉ៈពាល់ដល់សេដ្ឋកិច្ចពិភពលោក ចំនួន $400 Billion ។

Screenshot 2014-07-05 08.29.24

ខាងក្រោមនេះគឺជាវិដេអូឃ្លីបដែលបង្ហាញពីការវាយប្រហារ របស់ចិន ទៅលើ ​Facebook’s ដែលជាហេតុបណ្តាលឲ្យ ​Facebook មិនដំណើរការ ប្រមាណជា ៣០នាទី។

ដើមី្បទាញយកទិន្នន័យទាំងនោះ ក្រុមហ៊ុន Norse ប្រើប្រាស់នូវប្រព័ន្ធ HoneyPort ជុំវិញពិភពលោក ដែលវាមានសារៈសំខាន់ណាស់ សម្រាប់ដឹងថា ពេលណាដែលវារងការវាយប្រហារ។ ប្រព័ន្ធនេះប្រាប់ដំណឹងដល់ក្រុមហ៊ុនថា នៅពេល និងទីតាំងណាដែលការវាយប្រហារចាប់ផ្តើម រួចបង្កើតជាផែនទីមួយ ជុំវិញពិភពលោក ។ ទន្ទឹមនឹងនោះ វាអាចអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការត្រួតពិនិត្យ (detect) នៅពេលដែលមានការវាយប្រហារជាទ្រង់ទ្រាយធំកើតឡើង ដូចជាការធ្វើឲ្យវិបសាយគាំងជាដើម។

“ជារៀងរាល់វិនាទី Norse ធ្វើការប្រមូលយក និងវិភាគនូវការគំរាមគំហែងពី ​darknets ពីក្នុងទីតាំងរាប់រយក្នុងប្រទេសជាង ៤០” នេះបើតាមការឲ្យដឹង ពីក្រុមហ៊ុននោះ។

ក្រសួងការពារជាតិអាមេរិកធ្លាប់ធ្វើការប្រកាសថា នៅក្នុងមួយថ្ងៃមានការវាយប្រហារចំនួន ១០លានដង ក្នុងឆ្នាំ២០១២។ ជាមួយគ្នានោះផងដែរ ​National Nuclear Security Administration ដែលទទួលខុសត្រូវលើ nulcear stockpile ក៏បានឃើញថា មានការវាយប្រហារចំនួន ១០លានដង ក្នុង១ថ្ងៃ ក្នុងឆ្នាំ២០១៣ នៅពេលដែល UK បានរាយការណ៍ថា មានការវាយប្រហារចំនួន ១២០០០០ដង រៀងរាល់ថ្ងៃក្នុងឆ្នាំ២០១១។

ក្នុងន័យពាណិជ្ជកម្ម CyberCrime គឺជាប់លេខរៀងទី ២៧ នៅក្នុងពិភពលោកដោយផ្អែកលើប្រាក់ចំណូល ហើយការវាយប្រហារនេះគឺ មានតម្លៃប្រមាណជា $400 billion ក្នុងរយៈពេល ១ឆ្នាំ ដែលវាស្មើនឹង 0.5% នៃ GDP របស់ពិភពលោក ដែលវាបានបំផ្លាញដល់សេដ្ឋកិច្ចពិភពលោក ដូចគ្នាទៅនឹង illegal drugs និង pircay ផងដែរ (នេះបើតាមរបាយការណ៍ ​The Global Cost of Cybercrime)។

ព័ត៌មានបន្ថែម៖

http://www.dailymail.co.uk/sciencetech/article-2670710/Think-youre-safe-internet-Think-Map-reveals-millions-cyber-attacks-happening-world-real-time.html

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button