ISAC Cambodia (InfoSec)
GeneralSecurity News

មិនមានការអាក់សេសទៅកាន់អិុនធឺណិតទៀតឡើយ ចាប់ពីខែមិថុនា ឆ្នាំ២០១៧ តទៅ

ទាញយកកម្មវិធី Android -> https://goo.gl/CNGQdi
តាមដានជាមួយយើងខ្ញុំក្នុងហ្វេសប៊ុក https://www.facebook.com/SecuDemycom-592241344275282/

បើតាមវេបសាយ Channel NewsAsia បានឲ្យដឹងថា ដើម្បីជាយន្តការការពារប្រឆាំងទៅនឹងការវាយប្រហារតាមប្រព័ន្ធអុិនធឺណិត ហើយបង្កើតនូវ មជ្ឈដ្ឋានធ្វើការងារមួយកាន់តែមានសុវត្ថិភាពជាងមុន កុំព្យុទ័រធ្វើការងាររបស់មន្ត្រីសាធារណៈនឹងមិនមានការអាក់សេសទៅកាន់អិុនធឺណិតតទៅទៀតឡើយនៅក្នុងខែមិថុនា ឆ្នាំក្រោយ។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនកាលពីថ្ងៃអង្គារ (ទី៧ ខែមិថុនា) កន្លងទៅនេះ ដែលខាង Channel NewsAsia ទទួលបាន ភ្នាក់ងារ IDA (Infocomm Development Authority of Singapore) បាននិយាយថា មន្ត្រីសាធារណៈទាំងឡាយនៅតែអាចយធ្វើការអាក់សេសទៅកាន់អិុនធឺណិតបានជាធម្មតា ប៉ុន្តែដោយប្រើប្រាស់កុំព្យូទ័រផ្សេង ឬលើឧបករណ៍ចល័ត (ដែលអាចជារបស់ផ្ទាល់ខ្លួន ឬរបស់អង្គភាព) ។

នៅក្នុងការឆ្លើយតបទៅនឹងចម្ងល់របស់អ្នកសារព័ត៌មាន មន្ត្រីខាង IDA បាននិយាយថា រដ្ឋាភិបាលជានិច្ចជាកាលធ្វើការត្រួតពិនិត្យទោលើសន្តិសុខព័ត៌មានវិទ្យារបស់ប្រទេស ដើម្បីធ្វើការណេតវើកកាន់តែមានសន្តិសុខជាងមុន ។

អ្នកនាំពាក្យបានមានប្រសាសន៍ថា “យើងបានចាប់ផ្តើមធ្វើការចែកអោយដាច់ពីគ្នារវាងកុំព្យូទ័រធ្វើការងារ និងកុំព្យូទ័របើកអិុនធឺណិត នៃមន្ត្រីសេវាសាធារណៈ ហើយនឹងជាបន្តបន្ទាប់ឈានទៅកាន់មន្ត្រីទាំងអស់នៅក្នុងរយៈពេល ១ឆ្នាំ ។”

នៅក្នុងសេចក្តីប្រកាសនោះក៏មាននិយាយដែលថា ក្រសួងមួយចំនួនបានកំពុងពិនិត្យនូវបញ្ហានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត រដ្ឋមន្ត្រីខាងក្រសួងអប់រំបានមានប្រសាសន៍ថា រាល់គ្រូទាំងអស់បាននឹងកំពុងធ្វើការងារនៅលើណេតវើកមួយដាច់ដោយឡែក ដែលមិនភ្ជាប់ជាមួយនឹងណេតវើករបស់រដ្ឋាភិបាលឡើយ (Government Enterprise Network) ហើយនឹងនៅតែមានលទ្ធភាពអាក់សេសទៅកាន់ធនធានសម្រាប់បង្រៀន និងសិក្សានៅលើអិុនធឺណិតចេញពីកុំព្យូទ័ររបស់ពួកគាត់។

កាលផ្លាស់ប្តូរនេះ នឹងចាប់ផ្តើមអនុវត្តក្នុងខែមិថុនា ឆ្នាំ២០១៧ ។ Channel NewsAsia បានដឹងថា មានសេវាកម្មមួយចំនួនដូចជា Gmail, Dropbox និង WeTransfer ត្រូវបានគេបិទមិនឲ្យប្រើប្រាស់ឡើយ ។

ភ្នាក់ងារ The Cyber Security Agency (CSA) បាននិយាយថា ខ្លួនកំពុងធ្វើការងារជាមួយនឹង Government Technology Agency GovTech ដើម្បីបំពេញមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព និងមានសន្តិសុខ។ បើតាមលោក ​Davi Koh ជានាយកប្រតិបត្តិរបស់ ​CSA បានឲ្យដឹងថា ​”រដ្ឋាភិបាលមានការទទួលខុសត្រូវក្នុងការការពាររាល់ទិន្នន័យសំខាន់ៗ និងព័ត៌មាននានាដែលពាក់ព័ន្ធជាមួយប្រជាជន – ហេតុដូច្នេះហើយ យើងត្រូវតែធ្វើយ៉ាងណាឲ្យ ប្រព័ន្ធព័ត៌មានរបស់រដ្ឋាភិបាលមានសុវត្ថិភាព។” ការប្រើប្រាស់នូវកុំព្យូទ័រផ្សេងដើម្បីអាក់សេសទៅកាន់អិុនធឺណិត វាបានជួយការពារទៅលដល់អ្នកវាយប្រហារមិនឲ្យប្រើប្រាស់នូវអិុនធឺណិត ក្នុងការបញ្ចូលនូវមេរោគ ​(malware) ចូលទៅកាន់កុំព្យូទ័ររដ្ឋាភិបាល ។

លោកបានបន្តទៀតថា មានសកម្មភាពមួយចំនួនដែលត្រូវបានទប់ស្កាត់ ដូចជាការចុចទៅលើបញ្ជាប់ (link) នៅក្នុងអីុម៉ែលក្លែងក្លាយ (phishing) ដែលអ្នកវាយប្រហារទាំងអស់ចង់ឲ្យប្រើប្រាស់ចាញ់បោក រួចចុចទៅលើបញ្ជាប់ទាំងនោះ ៕

ប្រភព:​ Channel NewsAsia ប្រែសម្រួល: SecuDemy.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button