New York Times Alleges Chinese Hack Attack
កាសែត New York Times បានរាយការណ៍ថា អ្នករាយការណ៍ និងអ្នកនិពន្ធរបស់ខ្លួន ត្រូវបានក្លាយជា គោលដៅនៃការវាយប្រហារ ពាក់កណ្តាលសម្រេច (semi-successful) ក្នុងរយៈពេល ៤ខែ ហើយបានចោទ ប្រកាន់ទៅលើ hackers របស់ចិន។
ក្នុងសេចក្តីរាយការណ៍កាលពីថ្ងៃពុធ ព័ត៌មានបានបង្ហាញថា hackers បានធ្វើការលួចពាក្យសម្ងាត់បានជោគជ័យ និងភ្ជាប់ចូលទៅកាន់កុំព្យូទ័រ របស់បុគ្គលិកចំនួន ៥៣នាក់ ក្នុងនោះរួមមាន ផងដែរនូវប្រធានការិយាល័យ នៅទីក្រុងសៀងហ៊ៃ ។
យុទ្ធនាការនៃការវាយប្រហារនេះ កើតឡើងជួនពេលជាមួយនឹង ការចេញផ្សាយរបស់កាសែតទៅលើ ការស៊ើុបអង្កេតទៅលើសាច់ញ្ញាតិ្ត នៃនាយករដ្ឋមន្រ្តីចិន Wen Jiabao ដែលទទួលបាន ផលប្រយោជន៍តាមរយៈ ពាណិជ្ជកម្ម។ ទោះបីជាមានការវាយប្រហារបែបនេះក៍ដោយ លោក Jill Abramson ដែលជានិពន្ធនាយកនៃ កាសែត NYT បាននិយាយថា មិនមានព័ត៌មាន សំងាត់ណាមួយនៃ e-mail ឬ documents ទាក់ទងទៅនឹងសេចក្តីរាយការណ៍ខាងលើ ត្រូវបានភ្ជាប់ ទាញយក ឬចំលងនោះទេ។
ក្រុមហ៊ុនដែលត្រូវបានជួលមកជួយក្នុងបញ្ហានេះបាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើដំណើរឆ្លងកាត់ សាកលវិទ្យាល័យអាមេរិចក្នុងគោលបំណង ដើម្បីលាក់ប្រភពអត្តសញ្ញណ កម្មវិធី ដែលប្រើប្រាស់សម្រាប់ ធ្វើការវាយប្រហារ គឺជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារប្រភពចេញពីចិន និងការវាយប្រហារចាប់ផ្តើម ចេញពីកុំព្យូទ័រសាកលវិទ្យាល័យមួយ ដែលត្រូវបានចោទប្រកាន់ ថាត្រូវបានប្រើប្រាស់ដោយកងទ័ពចិន ដើម្បីដំណើរការវាយប្រហារ។ ការវាយប្រហារចាប់ផ្តើមពីម៉ោង ៨ព្រឹក ម៉ោងក្នុងប្រទេសចិន និងជាទូទៅចាប់នៅពេលសម្រាកពីការងារប្រចាំថ្ងៃ ដែលពេល ខ្លះវាបន្តរហូតទៅដល់ពាក់កណ្តាលអាធាត្រ។
ក្រសួងសន្តិសុខចិនបានរាយការណ៍ប្រាប់ដល់ NYT ថា ការវាយប្រហារបែបនេះគឺត្រូវបានហាមឃាត់ ដោយច្បាប់របស់ចិន ហើយថាការចោទប្រកាន់ទៅលើកងទ័ព ដំណើរការវាយប្រហារ ដោយគ្មានភស្តុតាងជាក់ស្តែង គឺមិនអាចទទួលយកបានឡើយ។