Malware hidden in desktop and mobile ads is one of the biggest security threats in 2015

មេរោគដែលលាក់ខ្លួននៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម (កុំព្យូទ័រលើតុក និងឧបករណ៍ចល័ត) គឺជាចំនុចមួយដ៏ធំនៃការគំរាមគំហែងសន្តិសុខ ICT ក្នុងឆ្នាំ២០១៥

នៅក្នុងរបាយការណ៍របស់ Trend Micro ដែលបានចេញផ្សាយសម្រាប់ត្រីមាសទី១ ក្នុងឆ្នាំ២០១៥ នេះបានបង្ហាញថា ការផ្សព្វផ្សាយពាណិជ្ជកម្ម គឺជាការគំរាម​ គំហែងមួយដ៏ធំនៅក្នុងឆ្នាំ ២០១៥ នេះ។

នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ខ្លួន (Bad Ads និង Zero-Days: Reemerging Threats Challenge Trust in Supply Chains and Best Practices) បានបញ្ចេញឲ្យយើងដឹងថា ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើឧបករណ៍ចល័ត គឺជាការគំរាមគំហែងធំជាងគេនៅក្នុងជំពូកឧបករណ៍ ចល័ត (រហូតមកដល់ពេលនេះមានប្រមាណ 5 million)។

ការវាយប្រហារបែប Zero-day exploits គឺជាការគំរាមគំហែងធំបំផុតនៅក្នុងប្រព័ន្ធកុំព្យូទ័រលើតុ (desktop) ហើយវាពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយ ពាណិជ្ជគម្ម ដែលកំពុងប្រើប្រាស់ផ្សព្វថ្ងៃ។ នេះមានន័យថា ជនរងគ្រោះមិនចាំបាច់ចូលទៅកាន់វិបសាយដែលមានមេរោគឡើយ ដើម្បីឲ្យកុំព្យូទ័ររបស់គាត់ឆ្លង មេរោគ។

តាមលោក Dhanya Thakkar, Managing Director, APAC, Trend Micro បានឲ្យដឹងថា “វាប្រាកដហើយថា សហគ្រាសពាណិជ្ជកម្ម និងបុគ្គលម្នាក់ៗត្រូវតែមានការប្រុងប្រៀបជាមុន ដើម្បីការពាកខ្លួនប្រឆាំងទៅនឹងការគំរាមគំហែង។ ក្នុងនាមជាសហគ្រាសពាណិជ្ជកម្ម តើគោលនយោបាយសន្តិសុខ IT របស់ខ្លួនមានលក្ខណៈយ៉ាងដូចម្តេច? ”

សំណួរដែលយើងត្រូវសួរនោះគឺថា “តើយើងបានធ្វើការងារគ្រប់គ្រាន់ហើយឬនៅដើម្បីការពារខ្លួនយើងពីការគំរាមគំហែង? នៅពេលដែលយើងត្រូវការ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធរបស់យើង ដើម្បីការពារពីការវាយប្រហារថ្មីៗ នៅក្នុងរបាយការណ៍នេះ គឺបង្ហាញច្បាស់ហើយថា យើងក៏ត្រូវការប្រយ័ត្នចំពោះការគំរាមគំហែង ចាស់ៗផងដែរ”។

ទាញយករបាយការណ៍

https://www.trendmicro.com/cloud-content/us/pdfs/security-intelligence/rpt-trendlabs-2015-1q-security-roundup-bad-ads-and-zero-days-reemerging-threats-challenge-tr.pdf

Exit mobile version