ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

Linux – a tool for Hackers

Linux គឺជាជម្រើសល្អសម្រាប់អ្នកវាយប្រហារ

មានកូដរាប់លានបន្ទាត់ត្រូវបានគេសរសេរសម្រាប់កម្មវិធីដំណើរការនៅក្នុង Linux និង ​Libraries ដែលជាទូទៅមាននៅក្នុងទម្រង់ជា modular ត្រឹមត្រូវ ដែលអាចអនុញ្ញាតឲ្យអ្នកធ្វើការបញ្ចូលវា (integrated) ទៅក្នុងគម្រោងផ្សេងៗបានយ៉ាងងាយស្រួល។ ជាឧទាហរណ៍ សម្រាប់ library ដែលអាចអនុញ្ញាតឲ្យធ្វើការជ្រៀតចូលទៅក្នុង network សម្រាប់ប្រសិទ្ធិភាពក្នុងការឃ្លាំមើល ក៍អាចត្រូវបានគេប្រើប្រាស់ធ្វើការផ្នែកនៃ network hijacking code ផងដែរ។

ដោយសារតឥទ្ធិពល និងភាពបត់បែននៃ Linux នេះហើយ ទើបធ្វើឲ្យវាក្លាយទៅជាទីកន្លែងលេងសម្រាប់អ្នកវាយប្រហារ។ ពួគគេប្រើប្រាស់វា រៀនសូត្រពីវា និងយល់ពីវា។ នោះគឺមានន័យថា បើសិនជាកន្លែងណាមិនមានសន្តិសុខ នោះពួកគេនឹងទៅរកវា។

ប៉ុន្តែសម្រាប់ហេតុផលដែលអ្នកវាយប្រហារចូលចិត្តប្រើប្រាស់ Linux គឺដូចគ្នាទៅនឹងហេតុផលដែលអ្នក IT ទាំងឡាយប្រើប្រាស់ Linux សម្រាប់ប្រព័ន្ធ របស់ខ្លួនផងដែរនាពេលបច្ចុប្បន្ននេះ។

ខាងក្រោមនេះគឺជាសារៈសំខាន់នៃ Linux

១. Low Cost: ដោយអ្នកមិនត្រូវការចំណាយពេលវេលា និងប្រាក់សម្រាប់ទិញអាជ្ញាប័ណ្ណឡើយ

២. Stability: ដោយសារតែ Linux មិនត្រូវឲ្យអ្នកធ្វើការ reboot ញឹកញាប់ឡើយសម្រាប់ធានាបាននូវប្រសិទ្ធិភាពដំណើរការ

៣. Network Friendly: Linux ត្រូវបានអភិវឌ្ឍដោយក្រុមនៃអ្នកសរសេរកម្មវិធីនៅលើអ៊ិនធឺណិត ហេតុដូច្នេះហើយ គឺមានការគាំទ្រខ្លាំងសម្រាប់មុខងារ បណ្តាញ។ ប្រព័ន្ធមាស៊ីនមេ និងកូន ងាយស្រួលក្នុងការបង្កើតនៅលើកុំព្យូទ័រដំណើរការ Linux។ វាអាចដំណើការការងារ network backups បានលឿន និងមានភាពទុកចិត្តជាងប្រព័ន្ធផ្សេងទៀត

៤. Flexibility: Linux អាចត្រូវបានប្រើប្រាស់សម្រាប់ កម្មវិធីមេដែលត្រូវការប្រសិទ្ធិភាពខ្ពស់ កម្មវិធីម៉ាស៊ីនកូន និង embedded systems

៥. Compatibility: វាដំណើរការរាល់ software packages របស់ Unix ទាំងអស់ ហើយអាចធ្វើដំណើរការរាល់ common file formats

៦. Full use of hard disk: Linux នៅតែធ្វើការងារបានល្អដដែល ទោះបីជា hard disk របស់អ្នកស្ទើរតែពេញក៍ដោយ

៧​. Multitasking: Linux ត្រូវបានគេបង្កើតឡើងដើម្បីធ្វើការងារច្រើនក្នុងពេលតែមួយ ដោយមិនមានការយឺតយ៉ាវ

៨. Open Source: បើសិនជាអ្នកធ្វើការអភិវឌ្ឍន៍កម្រងកម្មវិធី ដែលត្រូវការចំណេះដឹង ឬការកែប្រែនូវកូដប្រព័ន្ធប្រតិបត្តិការ Linux’s source code គឺជាជម្រើសល្អសម្រាប់អ្នក ហើយភាគច្រើនកម្មវិធីដំណើរការលើ Linux ក៍ជាប្រភេទ Open Source ផងដែរ

៩. Fast and easy installation: ភាគច្រើននៃប្រភេទ Linux គឺមកជាមួយនូវភាពងាយស្រួលក្នុងការតំឡើង។

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button