សិក្ខាសាលា ​KHNOG 1 នឹងមកដល់ក្នុងពេលឆាប់ៗនេះ

សិក្ខាសាលា KHNOG 1 នឹងត្រូវប្រារព្ធធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ គឺថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល KCCC រាជធានីភ្នំពេញ។

មានវាគ្មិនក្នុងស្រុក និងថ្នាក់តំបន់ជាច្រើនរូប នឹងបង្ហាញនូវប្រធានបទថ្មីៗពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងប្រតិបត្តិការបណ្តាញ ដើម្បីជាការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ព្រមទាំងចំណេះដឹងបច្ចេកទេសផងដែរ។

✍️Topic 1: IXP & Peering by Mr.Che-Hoo from APNIC
✍️Topic 2: ISP Life by Mr. Ben Yao from ICI
✍️Topic 3: SD-WAN Today and Tomorrow Trend by Mr. Chanon from Juniper Networks
✍️Topic 4: FaaS Wi-Fi Managed Services by Mr.Anil form FiberX
✍️Topic 5: Secure your resources; IRR, RKPI, PeeringDB by Mr. Mike Gaertner from Sabay Digital
✍️Topic 6: Direct to the clouds by Mr. Saksit from Forcepoint
⛳️Panel Discussion under topic “Network vs Security
Panelists: Ly Vandy, OU Phannarith, Kong Diep, Chee Hoo

សម្រាប់អ្នកដែលចាប់អារម្មណ៍ចូលរួមដោយសេរី ត្រូវធ្វើការចុះឈ្មោះទុកជាមុន តាមរយៈអាស័យដ្ឋាន

https://forms.gle/a39iQoygQsWhZpuJ8

អំពី ​KHNOG

KHNOG គឺមកពីពាក្យថា Cambodia Network Operator Group ដែលពាក្យថា ​KH គឺសំដៅទៅដល់ Khmer។ ​KHNOG គឺបង្កើតឡើងសម្រាប់ប្រតិបត្តិករបណ្តាញ (network operators) ដែលប្រតិបតិ្តការនៅកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការងារពាក់ព័ន្ធដទៃទៀតនៅក្នុងយុគ្គសម័យឌីជីថលនេះ។ ចក្ខុវិស័យរបស់យើងគឺសាងសង់នូវសហគមន៍បច្ចេកវិទ្យាមួយដែលខ្លាំងសម្រាប់អ្នកទាំងអស់គ្នានៅក្នុងកម្ពុជានៅក្នុងរយៈពេលវែង៕

Exit mobile version