GeneralRegulationRegulations UpdateSecurity News

ឈ្មោះដែនជាតិ (.Kh) អាចត្រូវបានពិនិត្យសម្រេចក្នុងរយៈពេលយ៉ាងយូរ ៣​(បី)ថ្ងៃប៉ុណ្ណោះ និងដោយផ្ទាល់តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម

ISAC Cambodia (InfoSec)

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី “ការគ្រប់គ្រងនិងការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត” ដែលត្រូវបានរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងពាណិជ្ជកម្ម។

បើតាមមាត្រា១ បានចែងថា “អនុក្រឹត្យនេះកំណត់អំពីគោលការណ៍ វិធាន យន្តការនៃការគ្រប់គ្រងនិងការប្រើប្រាស់ឈ្មោះដនជាតិ ដើម្បីលើកកម្ពស់អត្តសញ្ញាណ តម្លៃ និងអត្ថិភាពនៃដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងជំរុញការ ប្រើប្រាស់ឈ្មោះដែនជាតិក្នុងការចូលរួមផ្តល់សេវាសាធារណៈដោយគ្មានការរើសអើងនិងប្រកបដោយតម្លាភាព។”

នៅក្នុងអនុក្រឹត្យនេះក៏បានពន្យល់យ៉ាងច្បាស់ផងដែរ ទៅលើពាក្យថា ឈ្មោះដែន និង ឈ្មោះដែនជាតិ ដូចខាងក្រោម៖

រូបភាព៖ សម្រង់ពាក្យពន្យល់នៅក្នុងអនុក្រឹត្យ

នាពេលខាងមុខ អ្នកដែលចង់ធ្វើការស្នើសុំដែនជាតិ បុគ្គលដែលមានបំណងប្រើប្រាស់ឈ្មោះដែនជាតិ អាចដាក់ពាក្យស្នើសុំទៅកាន់ និយ័តករទូរគមនាគមន៍កម្ពុជា ​(ន.ទ.ក.) ដោយផ្ទាល់តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ឬតាមរយៈភ្នាក់ងារចុះឈ្មោះដែនជាតិ។ ន.ទ.ក. ត្រូវពិនិត្យសម្រេចលើសំណើសុំចុះឈ្មោះដែនជាតិក្នុងរយៈពេលយ៉ាងយូរ ០៣ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃបុគ្គលស្នើសុំបានបំពេញព័ត៌មានត្រឹមត្រូវ និងផ្តល់ឯកសារគ្រប់គ្រាន់ – នេះបើតាមមាត្រា៩ នៃអនុក្រឹត្យ។

រូបភាព៖ ខ្លឹមសារមាត្រា៩ នៃអនុក្រឹត្យ

សម្រាប់អ្នកចង់ធ្វើការស្វែងយល់លំអិតអំពីអនុក្រឹត្យនេះ អាចធ្វើការទាញយកឯកសារដូចខាងក្រោម៖

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button