keyloggers found on public PCs at US hotels

ចូរមានការប្រុងប្រយ័ត្ន! Keyloggers ត្រូវបានរកឃើញនៅក្នុង Business Centers របស់សណ្ឋាគារ

U.S. Secret Service បានចេញនូវសេចក្តីណែនាំឲ្យឧស្សាហកម្មសណ្ឋាគារ និងបដិសណ្ឋារកិច្ចទាំងអស់ ឲ្យធ្វើការត្រួតពិនិត្យទៅលើកុំព្យូទ័ររបស់ខ្លួន ដែលដាក់ឲ្យភ្ញៀវប្រើប្រាស់នៅក្នុងមណ្ឌលពាណិជ្ជកម្ម (business center) របស់អូតែល ដោយធ្វើការព្រមានថា ឧក្រិដ្ឋជនបានបញ្ចូលនូវកម្មវិធី Keyloggers ទៅក្នុងកុំព្យូទ័រទាំងនោះ ក្នុងគោលបំណងដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុពីអ្នកស្នាក់នៅ។

សេចក្តីជូនដំណឹងរបស់ DHS/Secret Service ចុះថ្ងៃទី 10 ខែកក្កដា ឆ្នាំ២០១៤

នៅក្នុងសេចក្តីប្រកាសមិនមែនជាសាធារណៈ ដែលត្រូវបានចែកចាយទៅដល់ក្រុមហ៊ុនទាំងឡាយ នៅក្នុងវិស័យឧស្សាហកម្មបដិសណ្ឋារកិច្ច នាថ្ងៃទី ១០ ខែកក្កដា កន្លងទៅនេះ ដោយ Department of Homeland Security’s National CyberSecurity and Communications Integration Center (NCCIC) បានធ្វើការព្រមានថា ក្រុមការងារនៅក្នុងរដ្ឋ Texas នាពេលថ្មីៗនេះ បានចាប់ខ្លួនជនសង្ស័យពីរនាក់ ដែលបាន បញ្ចូលកម្មវិធី Keyloggers ទៅក្នុងមា៉សីុនកុំព្យូទ័រជាច្រើន នៅក្នងមណ្ឌលពាណិជ្ជកម្ម នៃអូតែលធំៗមួយចំនួន នៅក្នុងតំបន់ ​Dallas/Fort Worth។

នៅក្នុងករណីខ្លះ ជនសង្ស័យបានប្រើប្រាស់នូវប័ណ្ណឥណទានដែលលួចបាន ដើម្បីធ្វើការចុះឈ្មោះជាភ្ញៀវនៅក្នុងអូតែល ហើយបន្ទាប់មកធ្វើការចូលទៅកាន់ កុំព្យូទ័រដែលដាក់ឲ្យប្រើប្រាស់ជាសាធារណៈ នៅក្នុងអូតែលនោះ ហើយបន្ទាប់មកបញ្ចូលកម្មវិធី Keylogger។

មានការផ្តល់អនុសាសន៍ទៅឲ្យអូតែលក្នុងការជួយពង្រឹងសន្តិសុខដល់កុំព្យូទ័រសាធារណៈ ដោយធ្វើការកំណត់សិទ្ធិអ្នកប្រើប្រាស់ជា ​Guest Account ដែលបិទ មិនឲ្យធ្វើការបញ្ចូល ឬលប់នូវកម្មវិធី។ ប៉ុន្តែការណែនាំនេះមិនសូវមានប្រសិទ្ធិភាពឡើយ ដោយសារតែកម្មវិធី keyloggers បច្ចុប្បន្ន គឺអាចបញ្ចូលបានទៅក្នុង កុំព្យូទ័រដោយមិនចាំបាច់មានសិទ្ធិជាអភិបាលឡើយ (administrator)។

ចំនុចមួយសំខាន់ទៀតនោះ គឺ ​Keyloggers ក៏អាចមានជាឧបករណ៍ (hardware) ហើយដោតតភ្ជាប់ជាមួយនឹង keyboard មុនពេលដោតភ្ជាប់ជាមួយនឹងមា៉សីុនកុំព្យូទ័រ។

រូបភាពនៃឧបករណ៍ Keylogger ដែលតភ្ជាប់ជាមួយនឹង Keyboard

ខាងក្រោមនេះគឺជាវិដេអូដែលបង្ហាញពីការតម្លើងឧបករណ៍ Keylogger

អូតែលដែលអ្នកត្រូវស្នាក់នៅពេលក្រោយ អាចនឹងត្រូវបានពង្រឹងផ្នែកសន្តិសុខចំពោះកុំព្យួទ័រនិមួយៗ បើមិនអញ្ចឹងទេនោះ វានឹងត្រូវដាក់ឲ្យប្រើប្រាស់ជាសាធារណៈយ៉ាងទូលាយ និងដំណើរការជាមួយនឹងមេរោគ។ បញ្ហានោះគឺថា វាមិនមែនងាយស្រួលឡើយសម្រាប់ភ្ញៀវធម្មតាដើម្បីដឹងអំពីមេរោគទាំងនេះ។ ហេតុដូច្នេះជាការល្អ បើសិនជាអ្នកជៀសវាងការប្រើប្រាស់កុំព្យូទ័រសាធារណៈបាន ចូរកុំប្រើប្រាស់វាឲ្យសោះ ឬក៏ប្រើប្រាស់វាសម្រាប់តែបើមើលវិបសាយព័ត៌មានទៅបានហើយ កុំប្រើវាចូលទៅអីុមែ៉ល បើកមើលគណនីធនាគារ ឬចូលទៅក្នុង Facebook ជាដើម។

ព័ត៌មានបន្ថែម៖

យល់ដឹងបន្ថែម ថាតើអ្វីទៅជា Keylogger?

http://krebsonsecurity.com/2014/07/beware-keyloggers-at-hotel-business-centers/

Exit mobile version