GeneralSecurity News

ក្រុមហ៊ុនជប៉ុនរកស៊ីផ្នែកលុយឌីជីថលត្រូវបានហេគ ហើយបាត់លុយប្រមាណ US$60 million

ក្រុមហ៊ុនជប៉ុនមានឈ្មោះថា Tech Bureau Corp រកស៊ីទៅលើលុយឌីជីថល ឬ Cryptocurrency បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនបានបាត់បងលុយឌីជីថលប្រមាណជា ៦០លានដុល្លាអាមេរិកពីប្រព័ន្ធប្តូរលុុយ (exchange) របស់ខ្លួន។ បញ្ហានេះវាបានឆ្លុះបញ្ចាំងឲ្យយើងឃើញអំពីចំនុចខ្សោយនៃឧស្សាហកម្មមួយនេះ ទោះបីជាមានកិច្ចប្រឹងប្រែងរបស់អាជ្ញាធរដើម្បីធ្វើឲ្យវាមានសុវត្ថិភាពជាមុនក៏ដោយ។

ក្រុមហ៊ុន Tech Bureau ដែលទទួលបាននូវបទបញ្ជាពីសំណាក់អាជ្ញាធរចំនួនពីរដងក្នុងការធ្វើឲ្យប្រសើរឡើងប្រតិបត្តិការអាជីវកម្មក្នុងឆ្នាំនេះ បាននិយាយថាប្រព័ន្ធ Zaif exchange របស់ខ្លួនត្រូវបានហេគចូលក្នុងរយៈពេលច្រើនជាង ២ម៉ោងនាថ្ងៃទី១៤ ខែកញ្ញា កន្លងទៅនេះ។ ខ្លួនរកឃើញនូវបញ្ហានៅលើម៉ាស៊ីនមេនាថ្ងៃទី១៧ ខែកញ្ញា ហើយអះអាងថាមាន ការវាយប្រហារ (hack) នៅថ្ងៃបន្ទាប់ រួចក៏ជូនដំណឹងទៅដល់អាជ្ញាធរភ្លាម។

ឯកសារដែលទទួលបានដោយ Reuters កាលពីថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា ភ្នាក់ងារ Japan’s Financial Services Agency នឹងធ្វើការត្រួតពិនិត្យជាបន្ទាន់ទៅលើប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អតិថិជន បន្ទាប់ពីទទួលបានព័ត៌មាននេះ។

ក្រុមហ៊ុនជប៉ុនដែលរកស៊ីផ្នែក Crytocurrency ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹងដោយនិយ័តករទទួលបន្ទុក បន្ទាប់ពីមានការលួចលុយឌីជីថលប្រមាណជា ៥៣០លានដុល្លាពីក្រុមហ៊ុន Coincheck Inc កាលពីខែមករា កន្លងទៅនេះ។ បន្ទាប់មកទៀត Coincheck ត្រូវបានទិញដោយក្រុមហ៊ុនជប៉ុន Monex Group inc.។

នៅក្នុងការលួចរបស់ក្រុមហ៊ុន Tech Bureau លុយឌីជីថលមានតម្លៃប្រមាណជា ៦,៧ប៊ីលានយេន ដោយរួមមាន Bitcoin, Monacoin និង Bitcoin Cash ត្រូវបានលួចពី “hot wallet” ដែលក្នុងនោះមាន ¥២,២ billion ជាលុយរបស់ក្រុមហ៊ុនផ្ទាល់ និងនៅសល់ ¥៤,៥ billion ជារបស់អតិថិជន។

“Hot wallets” គឺវាភ្ជាប់ទៅកាន់អ៊ិនធឺណិត ដែលអ្នកជំនាញបានចាត់ទុកថាវាមានចំនុចខ្សោយជាច្រើនក្នុងការហេគចូលជាជាងការប្រើប្រាស់នូវ “cold wallets” ដែលមិនភ្ជាប់ទៅកាន់អ៊ិនធឺណិត។

ជប៉ុនគឺជាប្រទេសទីមួយដែលធ្វើការគ្រប់គ្រង cryptocurrency exchanges ដោយសារខ្លួនធ្វើការលើកទឹកចិត្តដល់នវានុវត្ត៍បច្ចេកវិទ្យា​ (technological innovation) ក្នុងខណៈពេលដែលត្រូវធានាដល់ការការពារអតិថិជន។ ក្រុមហ៊ុន Exchange ត្រូវតែធ្វើការចុះបញ្ជីជាមួយនឹង​ FSA (Financial Security Agency) ហើយដែលទាមទារឲ្យមានការរាយការណ៍ និងការទទួលខុសត្រូវផ្សេងៗទៀត។ FSA បាននិយាយកាលពីសប្តាហ៍មុនថា មានអង្គភាពប្រមាណជា ១៦០ បានសំដែងការចាប់អារម្មណ៍ចូលទៅក្នុងអាជីវកម្មប្រភេទនេះ ប៉ុន្តែ​ FSA មិនបានចេញនូវការអនុញ្ញាតឡើយចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧ មក។

ប្រភពៈ

https://www.channelnewsasia.com/news/technology/japan-hit-by-another-cryptocurrency-heist–us-60-million-stolen-10739312

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button