Jailed Hacker Hacked into his own prison computer system

នេះគឺការណែនាំបន្តិចបន្តួចសម្រាប់ ការបើកវគ្គសិក្សាទៅដល់អ្នកទោសអំពីព័ត៌មានវិទ្យា។  វាមិនមែនជាគំនិតមួយ ល្អទេ ក្នុងការអនុញ្ញាតឲ្យ hackers ល្បីឈ្មោះ ចូលរួមវគ្គសិក្សា ជាមួយដែរនោះ ។

យុវជនម្នាក់ឈ្មោះ Nicholas Webber ដែលបានដំណើរការវិបសាយ GhostMarket.net ដ៏ល្បីល្បាញ ដែលដាក់លក់ព័ត៌មានអំពីប័ណ្ណឥណទាន (credit card) ហើយនឹងផ្តល់នូវការបង្រៀនទៅដល់ឧក្រិដ្ឋជនអំពី វិធីសាស្រ្ត ក្នុងការលួចយកនូវអត្តសញ្ញាណ (identity theft) និង online scams។ ជាមួយនឹងសមាជិក ៨៥០០នាក់ វិបសាយ GhostMarket គឺជាវិបសាយឧក្រិដ្ឋដ៏ធំមួយ ដែលត្រូវបានរកឃើញដោយ អាជ្ញាធរ British។ សកម្មភាពរបស់វិបសាយ GhostMarket អាចត្រូវបានភ្ជាប់ទៅនឹង ការបន្លំជុំវិញពិភពលោក ដែលមានទឹកប្រាក់ ប្រមាណ ៨លានផោនត្រូវបានលួច ចេញពី ៦៥០០០ គណនីធនាគារ។

Webber ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំក្នុងខែឧសភា ឆ្នាំ២០១១ នៅក្នុងគុក  HM Prison Isis នៅក្នុង South East London។ ជាធម្មតា អ្នកនឹងរំពឹង និងសង្ឃឹមថា អាជីពការងារជា hackers នឹងត្រូវបញ្ចប់ នៅក្នុងគុកនោះហើយ ប៉ុន្តែវាមិនមែនដូចអ្នកគិតនោះទេ។ តាមរបាយការណ៍ពី Daily Mail បានឲ្យដឹងថា Webber មិន ដឹងតាមមធ្យោបាយណាឡើយ អាចចុះឈ្មោះចូលរៀនថ្នាក់ IT នៅក្នុងគុក ហើយអាចមាន លទ្ធភាព hacked ចូលទៅក្នុងប្រព័ន្ធ mainframe computer នៅក្នុងគុកនោះ។

ដោយផ្នែកទៅលើរបាយការណ៍នោះបានឲ្យដឹងថា អ្នកនាំពាក្យនៃគុកនោះបានធ្វើការបញ្ជាក់ថា Webber ពិតជាមាន ពាក់ព័ន្ធនឹងការ hack នោះមែន ហើយបាននិយាយថា នៅពេល ដែលបញ្ហានេះកើតមានឡើងក្នុងឆ្នាំ ២០១១ នោះ កម្មវិធីកុំព្យូទ័រប្រព័ន្ធអប់រំនៅ ⁣HMP Isis នោះគឺជាបណ្តាញជិត (closed network)។ មិនមានការភ្ជាប់ ទៅកាន់ ព័ត៌មានផ្ទាល់ខ្លួន ឬភ្ជាប់ទៅកាន់អិនធឺណែត ឬក៍ប្រព័ន្ធដទៃទៀតនៅក្នុងគុកឡើយ។

រឿងរ៉ាវនេះកើតមានឡើងតាំងពីឆ្នាំ ២០១១ មកម្លេះ ប៉ុន្តែទើបតែលេចចេញនូវព័ត៌មាននៅពេលនេះ ពីព្រោះលោក Michael Fox ដែលជាគ្រូបង្រៀនថ្នាក់ IT នោះ បានធ្វើការ តវ៉ាពីភាពមិនត្រឹមត្រូវនៃការចេញរូបគាត់។ លោកបាន និយាយថា វាមិនមែនជាការសម្រេចចិត្តរបស់គាត់ ក្នុងការអនុញ្ញាតឲ្យ Webber ចូលរៀនឡើយ ហើយគាត់ក៏មិន មានការ ចាប់អារម្មណ៍ពី ជីវប្រវត្តិឧក្រិដ្ឋកម្មរបស់ Webber ផងដែរ។

Exit mobile version