IT Professional V ត្រឡប់មកវិញជាមួយបទពិសោធន៍ថ្មី ឱកាសថ្មីប្លែកពិសេសជាងឆ្នាំមុនៗ សម្រាប់សិស្សនិស្សិត និងអ្នកធ្វើការក្នុងវិស័យព័ត៌មានវិទ្យា (IT) ក្នុងឆ្នាំ២០២៦

ភ្នំពេញ, ខែមករា ២០២៦
ក្នុងសម័យនៃការផ្លាស់ប្តូរឌីជីថលដែលកំពុងកើតមានយ៉ាងឆាប់រហ័ស វិស័យបច្ចេកវិទ្យាព័ត៌មាន (IT) បានក្លាយជាគ្រឹះសំខាន់សម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍអាជីព និងការរីកចម្រើនជាច្រើនទៀតទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ក្នុងបរិបទនេះ ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងចក្ខុវិស័យវែងឆ្ងាយ គឺជាកត្តាចាំបាច់សម្រាប់អនាគតឌីជីថលរបស់កម្ពុជា។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ក្រុមហ៊ុន Proseth Solutions បានរៀបចំព្រឹត្តិការណ៍ សិក្ខាសាលា “IT Professional ដែលព្រឹត្តិការណ៍នេះគឺជាលើកទី៥ ហើយ ដែលបានរៀបចំឡើងជាបន្តបន្ទាប់ដោយមានគោលបំណង ចែករំលែកចំណេះដឹងនីងជំនាញ ក៏ដូចជាបទពិសោធន៍ការងារទាក់ទងនឹងវិស័យព័ត៌មានវិទ្យា ដើម្បីពង្រឹងមូលដ្ឋានធនធានមនុស្ស បង្កើនសមត្ថភាពវិជ្ជាជីវៈ គុណតម្លៃ និងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារពិតប្រាកដ។
សម្រាប់ឆ្នាំ ២០២៦ នេះ កម្មវិធីត្រូវបាន ប្តូរឈ្មោះពី “IT Professional Career” មកជា “IT Professional” ដោយមានន័យ និងគោលបំណងជ្រាលជ្រៅជាងមុន។ ការប្តូរឈ្មោះនេះ មិនមែនជាការប្ដូរតែពាក្យប៉ុណ្ណោះទេ ប៉ុន្តែជាការប្តូរទស្សនៈ និងទិសដៅកម្មវិធី ដោយបន្ថែមពីការផ្តោតលើការចែករំលែកចំណេះដឹងនិងតម្រង់ទិសការងារ យើងនិងរួមបញ្ចូលការចែករំលែក នូវប្រធានបទបច្ចេកវិទ្យា ដោយផ្អែកទៅបច្ចុប្បន្នភាពនៃតម្រូវការរបស់ទីផ្សា ក៏ដូចជាអាជីវកម្ម។
ព្រឹត្តការណ៍មួយនេះ ត្រូវបានរៀបចំឡើងជាវេទិកាវិជ្ជាជីវៈកម្រិតខ្ពស់ ដែលផ្តោតលើការតភ្ជាប់រវាងសិស្ស និស្សិត មានបំណងអភិវឌ្ឍន៍អាជីពការងារ និងអ្នកធ្វើការនៅក្នុងវិស័យព័ត៌មានវិទ្យា (IT) ទាំងអស់។ សម្រាប់សិក្ខាសាលាមួយនេះនឹងប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ នៅ CKCC ពីម៉ោង ០៧:០០ព្រឹក ដល់ម៉ោង១២:០០ថ្ងៃត្រង់ ដែលមានការចូលរួមដោយសេរី។

ការចូលរួមក្នុងសិក្ខាសាលាមួយនេះនឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជា៖
- វាគ្មិនដែលមានបទពិសោធន៍ និងតួនាទីដឹកនាំក្នុងវិស័យព័ត៌មានវិទ្យា (IT) ចែករំលែកបទពិសោធន៍ពិត បញ្ហាពិត និងដំណោះស្រាយពិត ដែលមិនអាចរកបានត្រឹមក្នុងសៀវភៅសិក្សា
- ទទួលបានចំណេះដឹងថ្មីៗអំពីបច្ចេកវិទ្យា (Technology Trend) សម្រាប់អាជីវកម្មក្នុងប្រទេសកម្ពុជា ដែលជាចំណុចសំខាន់សម្រាប់ការរៀបចំផែនការអាជីពរយៈពេលវែង
- កិច្ចពិភាក្សាទៅលើប្រធានបទ “How Education and Tech Innovation Can Prepare the Next Generation” ដូច្នេះអ្នកចូលរួមទាំងអស់អាចចោទជាសំណួរទៅកាន់វាគ្មិន
- ផ្តល់បទពិសោធន៍ជាក់ស្តែង ការបង្ហាញផលិតផល សេវាកម្ម និងឱកាសការងារផ្សេងៗ ពីអ្នកឧបត្ថម្ភកម្មវិធី

ព័ត៌មានព្រឹត្តិការណ៍៖
🗓 កាលបរិច្ឆេទ: ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦
📍 ទីកន្លែង: CKCC Multipurpose Hall, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
✅ ការចុះឈ្មោះបានបើករួចហើយ! ចូលទៅកាន់តំណភ្ជាប់ [https://prosethsolutions.com/It-Professional-2026] ដើម្បីចុះឈ្មោះឥឡូវនេះ។ កន្លែងមានកំណត់ ដូច្នេះកុំភ្លេចចុះឈ្មោះឲ្យទាន់ពេល!





