ISAC Cambodia (InfoSec)
GeneralSecurity News

Israeli hacker hijacks webcams to unmask Anonymous OpIsrael hackers

កាំមេរ៉ាកុំព្យូទ័រដែលយើងហៅថា WebCam អាចត្រូវបានវាយប្រហារតាមវិធីសាស្ត្រផ្សេងៗគ្នា ដូចជា clickjacking ដែលបណ្តាលឲ្យមានការថត (record) ដោយមិនចេញនូវ ភ្លើងពន្លី (នៅជិតកាំមេរ៉ា) ទោះបីជា webcam នោះកំពុងដំណើរការថតក៏ដោយ។ សម្រាប់ហេតុផលមួយនេះ អ្នកគួរតែឆ្លាតក្នុងការបិទនូវ webcam របស់អ្នកដោយប្រើប្រាស់ sticky note ឬក៏បង់ស្អិតនៅពីលើវាគ្រប់ពេលវេលា។

ក្រុមអ្នកវាយប្រហារ Israeli បានបញ្ចេញឲ្យដឹងនាថ្ងៃនេះ នូវរូបភាព និងព័ត៌មានផ្ទាល់ខ្លួនមួយចំនួននៃក្រុមអ្នកវាយប្រហារ Anonymous ដែលបានប្រមូលផ្តុំគ្នាវាយប្រហារនៅក្នុង ប្រតិបត្តិការ #OpIsael។ 

Israeli Elite Force បានធ្វើការជ្រៀតចូលទៅកាន់កុំព្យូទ័រនៃសមាជិក Anonymous ចំនួន ១៦នាក់ ហើយបានធ្វើការចាប់យកនូវ screenshots និងរូបភាព នៃក្រុម anti-Israel hackers ជាមួយនឹង webcam ផ្ទាល់របស់ពួកគេ។ ក្រុម Isaeli បានធ្វើការបង្ហោះនូវឯកសារនោះនៅក្នុង Dropbox របស់ខ្លួន (ត្រូវបានបិទរួចទៅហើយក្នុងពេលនេះ) ហើយបាននិយាយថា “Anonymous! ពេលក្រោយសូមកុំលេងជាមួយពួកយើង”។

នៅក្នុងឯកសារនោះរួមមានឈ្មោះអ្នកវាយប្រហារ ប្រទេសរបស់ពួកគេ និង username និង passwords ទៅកាន់វិបសាយជាច្រើនដែលពួកគេប្រើប្រាស់។ អ្នកចូលរួមភាគច្រើននោះ គឺមានមូលដ្ឋាននៅក្នុង Malaysia និង Indonesia ហើយដទៃទៀតមកពី Portugal, the Unitied Kingdom, Italy, Switzerland, Finland, Algeria និង Saudi Arabia។

អ្នកដែលដឹកនាំការវាយប្រហារត្រលប់ទៅកាន់ក្រុម hackers វិញនោះ បានដាក់ឈ្មោះខ្លួនឯងថា Buddhax ហើយបាននិយាយថា “ខ្ញុំមិនមែនជាអ្នកវាយប្រហារដែលអស្ចារ្យនោះទេ ប៉ុន្តែខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ចេញព័ត៌មានពីអ្នក។ ពេលក្រោយ ចូរកុំចូលរួមនៅក្នុងការងារប្រឆាំងនឹង Israel។ យើងដឹងថាអ្នកជានរណា យើងដឹងថាអ្នកនៅឯណា។ អ្នកទាំងអស់គ្នាដឹងថា អ្វីទៅជា #OpIsrael ហេតុដូច្នេះ បន្ទាប់ពីធ្វើការបញ្ចេញនូវឯកសារនេះ ខ្ញុំប្រាកដថាអ្នកវាយប្រហារ Anonymous នឹងធ្វើការគិតសារជាថ្មីឡើងវិញនៅពេលក្រោយ មុននឹងធ្វើការវាយប្រហារយើងម្តងទៀត។

hack1 hack3 hack2

 

ខាងក្រោមនេះគឺជាវិដេអូនៅក្នុង YouTube សូមមើលដូចខាងក្រោម៖

https://www.youtube.com/watch?v=f5LoMSMzkrg

សម្រាប់ឯកសារលំអិតដែលរៀបរាប់ពី Anonymous ខាងលើ សូមចូលទៅកាន់វិបសាយខាងក្រោម៖

http://www.scribd.com/doc/217612458/Hackers-Information-by-Buddhax-iEF

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button