គោលនយោបាយសន្តិសុខក្លាយទៅជាមូលដ្ធានគ្រឹះនៃការរៀបចំសន្តិសុខនឹងនិតិវិធីនៃការរៀបចំដោយរួមមានការវិភាគហានិភ័យ វិធានការសន្តិសុខ ប្រតិបត្តិការណ៏នឹងការគ្រប់គ្រង។ គោលបំណងសំខាន់របស់វាគឺដើម្បីផ្តល់អោយបុគ្គលិកជាមួយនូវសេចក្តីសង្ខេបមួយអំពីការ អនុញ្ញាត្តិអោយប្រើទ្រព្យសម្បត្តិពត៏មាន ក៏ដូចជាការពន្យល់អ្វីដែលចាត់ទុកថាជាការអនុញ្ញាត្តិ នឹងអ្វីដែលមិនអនុញ្ញាត្តិ។
ជាមូលដ្ធានគ្រឹះមូលហេតុសំខាន់ពីក្រោយការបង្កើតគោលនយោបាយសន្តិសុខគឺដើម្បីកំណត់ គ្រឹះនៃសន្តិសុខពត៏មានរបស់ក្រុមហ៊ុន ឬស្ថាប័ន នឹងដើម្បីពន្យល់ទៅបុគ្គលិកពីរបៀប ដែលពួក គេមានទំនួលខុសត្រូវសំរាប់ការការពារធនធានពត៏មាន។