Indian Government Bans Gmail and Yahoo in Its Offices

រដ្ឋាភិបាលឥណ្ឌាហាមឃាត់មិនឲ្យមន្ត្រីរបស់ខ្លួនប្រើប្រាស់ ​Gmail និង Yahoo នៅក្នុងការិយាល័យឡើយ

រដ្ឋាភិបាលឥណ្ឌាបានធ្វើការហាមឃាត់មិនឲ្យប្រើប្រាស់នូវកម្មវិធីសារអេឡិចត្រូនិចអ្នកទីបី (third-party email) នៅក្នុងការិយាល័យរដ្ឋាភិបាលឡើយ ដែលក្នុងនោះមានដូចជា ​Google, Yahoo និង Hotmail ជាដើម។ ក្នុងពេលនេះ មន្ត្រីនៃរដ្ឋាភិបាលឥណ្ឌា នឹងមានការកំណត់សិទ្ធិខ្លះៗ មិនឲ្យមានការភ្ជាប់ទៅ កាន់អ៊ិនធឺណិតបានយ៉ាងទូលាយដូចមុនឡើយ។ ជាមួយគ្នានេះផងដែរ ពួកគេនឹងត្រូវបានឃ្លាំមើល (monitor)  ហើយរាល់ព័ត៌មានទាំងឡាយណាដែល មិនសមស្របសម្រាប់បំពេញការងារ នឹងត្រូវបានបិទ (block)។

រដ្ឋាភិបាលឥណ្ឌាដែលដឹកនាំដោយ PM Narendra Modi បានចេញនូវប្រកាសស្តីពីការហាមឃាត់នេះ។ នៅក្នុងសេចក្តីប្រកាសនេះ បាននិយាយថា មន្ត្រីទាំងអស់ត្រូវតែប្រើប្រាស់នូវសេវាកម្មអ៊ីម៉ែលរបស់ National Informatics Center (NIC) ប៉ុណ្ណោះសម្រាប់ទំនាក់ទំនងការងារ ដោយយោងទៅលើហេតុផល សន្តិសុខ និងប្រសិទ្ធិភាពការងារទាប។

ព័ត៌មានបន្ថែម៖

http://telecom.economictimes.indiatimes.com/news/internet/govt-bans-gmail-for-official-work-to-monitor-staffs-online-activities/46403888

 

Exit mobile version