ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

តើអ្វីទៅដែលហៅថាហេគឃ័រមានក្រមសីលធម៌?

បញ្ហាសន្តិសុខព័ត៌មាន គឺបានក្លាយទៅជាប្រធានបទមួយដ៏គួរចាប់អារម្មណ៍ក្នុងចំណោមអ្នកប្រើប្រាស់អិុនធឺណិតក្នុងពេលបច្ចុប្បន្ននេះ ហើយហេគឃ័រគឺជាផ្នែកមួយ នៃការពិភាក្សាផងដែរ។ គ្រប់ផ្នែកទាំងអស់នៃបញ្ហាសន្តិសុខព័ត៌មាន ត្រូវបានេគជឿជាក់ថា ហេគឃ័រគឺជាអ្នកវាយប្រហារ (exploit) ទៅលើចំនុចខ្សោយរបស់ ប្រព័ន្ធដើម្បីចូលទៅកាន់កាប់ប្រព័ន្ធកុំព្យូទ័រ។ ក្នុងពេលដែលមនុស្សជាច្រើនមានការភាន់ច្រលំរវាងពាក្យថាហេគឃ័រ (hackers) និងឧក្រិដ្ឋជនអិុនធឺណិត (cyer-criminals) ក៏មានមនុស្សជាច្រើនចង់ដឹងបន្ថែមទៀតអំពីហេគឃ័រ ហើយតើធ្វើដូចម្តេចដើម្បីក្លាយទៅជាហេគឃ័រ។

តើអ្នកកំពុងតែគិតថាចាប់ផ្តើមអាជីពការងារហេគឃីង ​(hacking) ដែរឬទេ? មានចំនុចមួយចំនួនដែលអ្នកគួរតែគិតគូរពិចារណាដើម្បីឲ្យជឿជាក់ថា ហេគឃីងគឺជាការងារសាកសមសម្រាប់អ្នក។

មានការយល់ច្រលំដ៏ធំនៅក្នុងចំណោមមនុស្សជាច្រើន នៅពេលដែលនិយាយទៅដល់ ឧក្រិដ្ឋជនអិុនធឺណិត ​(cyber criminal), ហេគឃ័រ (hacker), ហេគឃ័រមានក្របសីលធម៌ (ehtical hacker), ហេគឃ័រមួកខ្មៅ (black hat hacker), ហេគឃ័រមួកស (white hat hacker) និងមានច្រើនជាងនេះទៀត ។ នៅពេលនេះ យើងនឹងនិយាយទៅដល់ ហេគឃ័រមានក្របសីលធម៌ ជាមួយនឹងរូបភាពបន្ថែមខាងក្រោម។

តើអី្វទៅដែលហៅថា ហេគឃ័រដែលមានក្រមសីលធម៌?

ហេគឃ័រដែលមានក្រមសីលធម៌ គឺធ្វើការហេគឃីងដើម្បីជួយទៅដល់បុគ្គល ឬក្រុមហ៊ុនក្នុងការស្វែងរកនូវហានិភ័យនានា។ ពួកគេគឺជាមនុស្សល្អ ហើយពេលខ្លះត្រូវបានគេហៅថា ហេគឃ័រមួកស (white hats)។ ពួកគេធ្វើការដើម្បីជួយធ្វើឲ្យប្រសើរឡើងនូវសន្តិសុខអ៊ិនធឺណិតទាំងមូល ដោយធ្វើការស្វែងរកនូវចំនុចខ្សោយ ដែលអាចត្រូវបានវាយប្រហារដោយ ហេគឃ័រមួកខ្មៅ (black hats)។

ខាងក្រោមនេះគឺជាលក្ខណៈមួយចំនួនដែល ហេគឃ័រមានក្រមសីលធម៌ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងខ្លួន។ វាប្រៀបបីដូចជាគោលការណ៍ណែនាំ ដែលពួកគាត់ត្រូវតែគោរពតាម៖

  • គោរពឯកជនភាពរបស់បុគ្គល ឬក្រុមហ៊ុន
  • មាននូវការអនុញ្ញាត (ជាលាយល័ក្ខអក្សរ) ដើម្បីធ្វើការវាយប្រហារចូលទៅកាន់បណ្តាញ ហើយស្វែងរកនូវចំនុចខ្សោយ
  • បន្ទាប់ពីរកឃើញនូវចំនុចខ្សោយទាំងនោះ អ្នកត្រូវប្រាប់ទៅដល់ម្ចាស់ក្រុមហ៊ុន
  • បន្ទាប់ពីបញ្ចប់ការងារ អ្នកមិនត្រូវធ្វើការវាយប្រហារណាមួយឡើយបន្ទាប់ពីនោះ
  • មិនត្រូវប្រើប្រាស់នូវសិទ្ធិដែលបានអនុញ្ញាតឲ្យបានលើសពីព្រំដែនរបស់អ្នកឡើយ

ខាងក្រោមនេះគឺជាផ្ទាំងដែលរចនាដោយ Schools.com ដែលបង្ហាញបានយ៉ាងល្អអំពីទិសដៅអាជីពការងារ។ សម្រាប់អ្នកដែលចង់ជ្រើសរើសយកការងារជា ហេគឃ័រមានក្របសីលធម៌ “អ្នកអាចចាប់ផ្តើមដោយក្លាយខ្លួនជា អ្នកវិភាគសន្តិសុខព័ត៌មាន” ឬជា “អ្នកសរសេរកម្មវិធីកុំព្យូទ័រ” ជាមុនសិន។

Hacker-Infographic

 

ប្រភពពី៖ Schools.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button