Home Deport Point of Sale Breached

ឧបករណ៍គិតលុយ (Point-Of-Sale) សម្រាប់អូស Debit ឬ Credit ​Card ត្រូវបានវាយប្រហារ

បញ្ហាការវាយប្រហារដែលកើតឡើងចំពោះ ​Credit និង ​Debit Card ហើយត្រូវបានរកឃើញកាលពីសប្តាហ៍មុន ទៅលើ Home Depot ត្រូវបានបន្ថែម ទៅក្នុងនោះដោយមេរោគថ្មី ដែលធ្វើការការលួចយកនូវទិន្នន័យគណនី ពីក្នុងម៉ាសីុនគិតលុយ (cash register) នៅក្នុងក្រុមហ៊ុន Target កាលពីខែធ្នូឆ្នាំមុន នេះបើតាមប្រភពដែលសិ្នទនឹងការធ្វើការសើុបអង្កេត។

ក្រុមហ៊ុន Home Depot បានធ្វើការយ៉ាងជិតសិទ្ធជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ធ្វើការសើុបអង្កេតទៅលើសកម្មភាពមិនសមស្រប បន្ទាប់ពី ធនាគារជាច្រើន បាននិយាយថា ពួកគេបានធ្វើការរកឃើញនូវទម្រង់នៃការបន្លំកាដ (debit និង credit) ដែលត្រូវបានប្រើប្រាស់នៅតាម ទីតាំង Home Depot កាលពីខែឧសភា ឆ្នាំ២០១៤។

តាមប្រភពដែលស្និទ្ធទៅនឹងការសើុបអង្កេត បានឲ្យដឹងថា យ៉ាងហោចណាស់ មានម៉ាសីុនគិតលុយនៅក្នុងហាង Home Depot មួយចំនួន បានឆ្លងនូវមេរោគថ្មីមួយ ជាខ្សែស្រលាយនៃ “BlackPOS” (a.k.a. “Kaptoxa”) ដែលជាមេរោគត្រូវបានរៀបចំឡើង ដើម្បីលួចយកនូវ ទិន្នន័យពីក្នុង card នៅពែលដែលអតិថិជនធ្វើការ អូស card នោះនៅត្រង់ម៉ាសីុនគិតលុយណា (point-of-sale) ដែលឆ្លងមេរោគនោះ ដែលដំណើរការនៅក្នុង Microsoft Windows។

ព័ត៌មានអំពីមេរោគនោះ គឺបានបន្ថែមជាកត្តាមួយថា អ្នកដែលទទួលខុសត្រូវទៅលើការវាយប្រហារ (មិនទាន់ផ្ទៀងផ្ទាត់នូវឡើយ) Home Depot ក៍ពាក់ព័ន្ធទៅនឹងការវាយប្រហារ ក្នុងខែធ្នូ ២០១៣ ទៅលើក្រុមហ៊ុនលក់រាយ Target ដែលពេលនោះបាន បានប៉ៈពាល់ទៅដល់ អតិថិជនប្រមាណ ៤០លាននាក់ (debit និង credit card) ។ តើមានអ្វីច្រើនជាងនេះទៀត? គឺ Card ដែលលួចបានពីអតិថិជនរបស់ ​Home Depot ត្រូវបានប្រកាសដាក់លក់នៅក្នុងវិបសាយ Rescator[dot]cc, ដែលជាវិបសាយលក់ផលិតផលឧក្រិដ្ឋកម្ម ហើយដែលវាបានលក់ នូវ Cards រាប់លានដែលលួចបានពី Target កាលពីលើកមុន។

ព័ត៌មានថ្មី!
ក្រុមហ៊ុន ​Home Depot បានចេញផ្សាយប្រកាសទទួលស្គាល់នូវការវាយប្រហារនេះ តែមិនទាន់មានព័ត៌មានលំអិតអំពីចំនួនគណនី ដែលទទួលរងគ្រោះឡើយ។ ក្រុមហ៊ុននៅក្នុង US និង Canada គឺទទួលរងគ្រោះ ចំណែកឯនៅ Mexico មិនឃើញមានសញ្ញារងគ្រោះឡើយ។

Exit mobile version