Hackers Team-Up hit more than 30 Cambodia Websites

នាវេលាព្រឹកថ្ងៃអាទិត្យនេះ វិបសាយរដ្ឋាភិបាល វិស័យឯកជន និងឧត្តមសិក្សា ត្រូវបានទទួលរងការវាយប្រហារពីសំណាក់ក្រុម Anonymous Cambodia និង ពងមាន់អាំង (Grill Egg) ។ ដូចដែល បានប្រកាសនាពេលថ្មីៗនេះ ដោយក្រុម Anonymous Cambodia ថាប្រកាសចេញច្បាំង ដោយធ្វើការវាយប្រហាររៀងរាល់ថ្ងៃអាទិត្យ ។

បើតាមការប្រកាសរបស់ Anonymous Cambodia បានឲ្យដឹងថា ខ្លួនបានវាយប្រហារដោយជោគជ័យទៅលើវិបសាយមួយចំនួនដូចខាងក្រោម៖

ព័ត៌មាននេះ គឺក្រុមការងារ SecuDemy មិនបានធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងអភិបាលគ្រប់គ្រងវិបសាយទាំងអស់នោះឡើយ នេះគ្រាន់តែជាអ្វីដែលបានបញ្ចេញដោយផ្ទាល់ពីក្រុម Anonymous Cambodai (https://www.facebook.com/pages/Anonymous-Cambodia/269273093211671) តែប៉ុណ្ណោះ ។

ចំណែកឯក្រុមពងមាន់អាំងវិញ ក៏បានធ្វើការវាយប្រហារទៅលើវិបសាយមួយចំនួនដូចខាងក្រោម៖

ដូចគ្នានេះដែរ ព័ត៌មាននេះ គឺក្រុមការងារ SecuDemy មិនបានធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងអភិបាលគ្រប់គ្រងវិបសាយទាំងអស់នោះឡើយ នេះគ្រាន់តែជាអ្វីដែលបានបញ្ចេញដោយផ្ទាល់ពីក្រុម ពងមាន់អាំង (https://www.facebook.com/Egg.33) តែប៉ុណ្ណោះ ។
សរុបមកមានវិបសាយទាំងអស់ចំនួន ៣៣ វិបសាយត្រូវបានទទួលរងការវាយប្រហារនាព្រឹកនេះ ។ រហូតមកដល់ម៉ោង ១១:៣០ នាទីព្រឹកនេះ វិបសាយភាគច្រើនត្រូវបានដំណើរការជាធម្មតាវិញហើយ។ ក្រុម Anonymous Cambodia និង ពងមាន់អាំង បានប្រើប្រាស់បច្ចេកទេស DDoS ដែលធ្វើឲ្យវិបសាយទាំងនោះមិនដំណើរការ។
Exit mobile version