ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

Hackers Can Remotely Hack Self-Aiming Rifles to Change Its Target

កាំភ្លើងបច្ចេកវិទ្យាខ្ពស់ Sniper Rifles អាចត្រូវបានគេហេគពីចម្ងាយ ហើយបង្វែរគោលដៅ – នេះគឺជាអ្វីដែលគួរឲ្យភ័យខ្លាច ហើយដែលយើងស្មានមិនដល់។

អ្នកវាយប្រហារអាចធ្វើការគ្រប់គ្រងពីចម្ងាយកាំភ្លើង (ដែលមានតម្លៃ 13,000$) TrackingPoint sniper rifles ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Linux និង Android ហើយមានការតភ្ជាប់ជាមួយនឹង WiFi ។ ហេតុដូច្នេះ អ្នកវាយប្រហារអាចធ្វើការបិទមិនឲ្យដំណើរការកាំភ្លើងនោះ ឬក៍ឲ្យវាបាញ់ខុសគោលដៅ។ អ្នកស្រាវជ្រាវផ្នែកសន្តិសុខពីរនាក់ ​(ប្តីនិងប្រពន្ធ) បានបង្ហាញការពិតឲ្យយើងដឹងថា រាល់អ្វីៗក៏ដោយដែលភ្ជាប់ទៅកាន់អ៊ិនធឺណិត គឺអាចត្រូវបានហេគចូល ដោយមិនគិតថាវាជាកុំព្យូទ័រ ឡាន ឬក៍កាំភ្លើងនោះទេ។

Screenshot 2015-07-30 19.18.58

Hacking $13,000 Self-aiming Rifles to Shoot wrong target

លោកស្រី Runa Sandvik និងប្តីរបស់គាត់ Michael Auger មានគោលបំណងធ្វើការបង្ហាញអំពីការរកឃើញរបស់ពួកគេ នៅក្នុង ​Black Hat Conference ។

ចំនុចដែលល្អនោះគឺថា គាត់មិនអាចធ្វើឲ្យកាំភ្លើងនោះបាញ់ដោយស្វ័យប្រវត្តិបានឡើយ (វាទាមទារឲ្យមានការកេះកៃដោយដៃ) ហើយកាំភ្លីងប្រភេទនេះមានតែប្រហែលជា ១ពាន់គ្រឿងប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងដៃអ្នកប្រើប្រាស់។

អ្នកអាចមើលវិដេអូខាងក្រោម ដែលបង្ហាញថា អ្នកស្រាវជ្រាវអាចមានលទ្ធភាពក្នុងការផ្លាស់ប្តូរទិសដៅនៃការបាញ់ ក្រៅពីទិសដៅដែលតំរង់ដោយអ្នកបាញ់កាំភ្លើង (original target)។

ស្ថាបិកកាំភ្លើងឈ្មោះ ​John McHale បាននិយាយថា ក្រុមហ៊ុនកំពុងតែសហការណ៍ជាមួយ Sandvik និង Auger ដើម្បីចេញនូវកម្មវិធីជួសជុលវា (patch)។

ប្រភព៖

http://www.wired.com/2015/07/hackers-can-disable-sniper-rifleor-change-target/

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button