Hacker leaked credential data from Sunrise Informatics Centre

ក្រុម hacker ក្នុងស្រុកនៅតែបន្តអុកឡុកវិបសាយរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែក IT ដែលមានឈ្មោះថា Sunrise Informatics Center ។ បើតាមព័ត៌មានពីបណ្តាញហ្វេសប៊ុក បានឲ្យ ដឹងថា នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៣ នេះ hacker បានធ្វើការបញ្ចេញនូវព៌តមាន Username និង Password របស់វិបសាយ http://www.sunriseinformatics.com

ខាងក្រោមនេះគឺជាការថតនូវ screen ដកស្រង់ចេញពី Facebook:

ព័ត៌មានដកស្រង់ចេញពីក្នុង Facebook

ខាងក្រោមនេះគឺជាអ្វីដែលមាននៅក្នុង Pastebin.com

ដកស្រង់ចេញពី Pastebin

នាវេលាម៉ោង ៨ ព្រឹកថ្ងៃទី ៣១ នេះ វិបសាយរបស់មជ្ឈមណ្ឌលខាងលើនេះគឺមិនដំណើរការឡើយ៖

វិបសាយរបស់មជ្ឈមណ្ឌល Sunrise

ក្រុមការងារ SecuDemy.com មិនទាន់បានធ្វើការផ្ទៀងផ្ទាត់ជាមួយអភិបាលវិបសាយរបស់ Sunrise ពីភាពត្រឹមត្រូវនៃព័ត៌មានខាងលើនេះ ដោយវាគឺជាអ្វីដែល  hacker ក្នុងស្រុកបានផ្សព្វផ្សាយតាមប្រព័ន្ធ ⁣Facebook។

សូមបញ្ជាក់ថា វិបសាយរបស់ Sunrise ធ្លាប់បានទទួលការវាយប្រហារនាពេលថ្មីៗនេះផងដែរ

Exit mobile version