ISAC Cambodia (InfoSec)
EventGeneralOther EventsSecurity News

តោះអ្នកអាយធី ចុះឈ្មោះចូលរួមប្រកួតយកទឹកប្រាក់រហូតដល់ ៧លាន ២សែនរៀល ជាមួយកម្មវិធី Fortinet Cambodia CyberYouth 2022

តោះអ្នកអាយធីចុះឈ្មោះចូលរួមប្រកួតយកទឹកប្រាក់រហូតដល់៧លាន២សែនរៀលជាមួយកម្មវិធី Fortinet Cambodia CyberYouth 2022

ឱកាសបង្ហាញសមត្ថភាព ជាមួយនឹងកម្មវិធីប្រកួតប្រជែងចំណេះដឹងក្នុងកម្មវិធី Fortinet Cambodia CyberYouth 2022!!!

Fortinet Cambodia CyberYouth 2022 ជាកម្មវិធីប្រកួតប្រជែងចំណេះដឹងទៅលើផ្នែកសន្តិសុខសុវត្ថិភាព ដែលក្រុមហ៊ុន Proseth Solutions និងក្រុមហ៊ុន Fortinet បានសហការគ្នា និងរៀបចំឡើង ហើយនេះក៏ជាលើកដំបូងបង្អស់នៅក្នុងព្រះជាណាចក្រកម្ពុជា។

នៅក្នុងកម្មវិធីនេះក្រុមហ៊ុន Proseth Solutions និង ក្រុមហ៊ុន Fortinet រៀបចំឡើងដើម្បី ជួយលើកទឹកចិត្តដល់យុវជន និងសិស្សនិស្សិត បន្ថែមពីនេះ គឺចង់ឱ្យលើកស្ទួយលើវិស័យអាយធី ឱ្យកាន់តែឈានទៅមុខ។

តោះ ចុះឈ្មោះចូលរួមប្រកួត បង្ហាញសមត្ថភាព​ទាំងអស់គ្នា។ សម្រាប់អ្នកចូលរួមប្រកួតអាចមានឱកាសឈ្នះពានរង្វាន់ទទួលស្គាល់ដោយក្រុមហ៊ុន Fortinet ដែលជា Global Leader of  Cyber Security Solutions and Services  ទាំងក្នុងនោះមានបែកចែកជា ៣ជ័យលាភី៖

  • ជ័យលាភីលេខ១៖  ៤,០០០,០០០៛
  • ជ័យលាភីលេខ២៖ ២,០០០,០០០៛
  • ជ័យលាភីលេខ៣៖ ១,២០០,០០០៛ ។

ការប្រកួតនេះនឹងមាន វគ្គជម្រុះជា៣ជុំ ហើយធ្វើការប្រគល់ពានរង្វាន់ជូនទៅជ័យលាភីទាំងចំនួន៣រូប។

ការប្រគល់ពានរង្វាន់ នឹងប្រព្រឹត្តនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ ក្នុងកម្មវិធីសិក្ខាសាលា IT Professional Career ក្នុងសាល CKCC ក្នុងនោះដែរនឹងមានអ្នកចូលរួមរហូតដល់ជាង ៥០០នាក់។

រួសរាន់ចុះឈ្មោះឥឡូវនេះចំនួនមានកំណត់ ផុតកំណត់ទទួលពាក្យមុនប្រលង៣ថ្ងៃ

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត អ្នកចូលរួមតម្រូវឱ្យ៖

  • អាយុមិនលើសពី 30ឆ្នាំ
  • សូមភ្ជាប់មកជាមួយអត្តញ្ញាណប័ណ្ណ ឬលិខិតដែលមានតម្លៃស្មើរអត្តញ្ញាណប័ណ្ណ
  • សម្រាប់បុគ្គលិកបំរើការងារ សូមភ្ជាប់ជាមួយកាតបុគ្គលិក
  • សម្រាប់សិស្ស សូមភ្ជាប់ជាមួយកាតសិស្ស
  • មិនមែនជា ដៃគូរ អ្នកចែកចាយ និង ដៃគូរប្រគួតប្រជែង នឹងក្រុមហ៊ុន Fortinet
  • មានកុំព្យូទ័រផ្ទាល់ខ្លួនមកប្រឡង

ក្រុមហ៊ុនមានសិទ្ធក្នុងការកែប្រែដោយពុំបាច់ជម្រាបជាមុន។

រួសរាន់ចុះឈ្មោះកុំអោយឱកាសនេះរំលងផុតទៅ ចំនួនមានកំណត់

បញ្ជាក់ ការប្រលងជុំទី១ ប្រព្រឹត្តនៅ៖ ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ផុតកំណត់ទទួលពាក្យមុនប្រលង៣ថ្ងៃ

តំណរចុះឈ្មោះចូលរួម: https://forms.office.com/r/79MaT5cWtv

**ព័ត៌មានបន្ថែម: **

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button