Fix 35+ Privacy Issues With Just One Click in Windows 10

អ្នកប្រហែលជាបុគ្គលម្នាក់នៅក្នុងចំណោមអ្នកប្រើប្រាស់ចំនួន ៧០លាននាក់នៅជុំវិញពិភពលោក ដែលបានទាញយក Windows 10 មកប្រើប្រាស់។

ដោយមិនមានការសង្ស័យឡើយ ប្រព័ន្ធប្រតិបត្តិការ Windows 10 គឺជាប្រព័ន្ធប្រតិបត្តិការដ៏ល្អបំផុតដែលបញ្ចេញដោយក្រុមហ៊ុនមៃ៉ក្រូសូហ្វ ប៉ុន្តែអ្នកត្រូវតែដឹងថា វាមិនបានកំណត់នូវ ឯកជនភាពបានច្រើនឡើយ។

មានព័ត៌មានជាច្រើនក្នុងពេលបច្ចុប្បន្ននេះទាក់ទងទៅនឹង Windows 10 ជាពិេសសទាក់ទងទៅនឹងការលួចព័ត៌មានរបស់អ្នកប្រើប្រាស់ដោយ default ពេល ដែលអ្នកធ្វើការបញ្ចូលប្រតិបត្តិការនេះ។

មានលក្ខណៈចំនួន ៣៥ចំនុច ដែលប៉ៈពាល់ដល់ឯកជនភាពអ្នកប្រើប្រាស់ ដែលភ្ជាប់មកជាមួយ Windows 10 ដែលប៉ៈពាល់ដល់អ្នកប្រើប្រាស់។

នៅពេលអ្នកបញ្ចូលប្រព័ន្ធប្រតិបត្តិការ Windows 10 ដោយចុចតាម “Express Settings” វានឹងអនុញ្ញាតឲ្យ Windows 10 ធ្វើការប្រមូលព័ត៌មានរបស់អ្នក មានដូចជា contacts, text និង touch input, calendar details, និងជាច្រើនទៀតរួមមានដូចខាងក្រោម៖

– ទិន្នន័យទីតាំង (Location Data)
– ទិន្នន័យ Biometrics និងការសរសេរដោយដៃ Handwriting
– ការផ្សាយពាណិជ្ជកម្ម និងការតាមដានកូដ
– កម្មវិធីដែលភ្ជាប់ទៅកាន់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
– Windows Defender and Sample submissions
– Microsoft OneDrive
– Cortana & Web search
– Telemetry services
– Webcam and Microphone Access
– Sync Data with other Devices
– Using Microsoft account, Instead of local account
– Sending Feedback & diagnostics reports to Microsoft
– ហើយនឹងចំនុចផ្សេងៗទៀត …

បន្ទាប់មកប្រព័ន្ធប្រតិបត្តិការនឹងធ្វើការផ្ញើរនូវទិន្នន័យដែលទទួលបានត្រលប់ទៅកាន់ Microsoft វិញ ដែលក្រុមហ៊ុនម៉ៃក្រូសូហ្វនឹងប្រើប្រាស់ទិន្នន័យទាំងនោះ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។

ការបិទនូវបញ្ហា Windows 10 Privacy ដោយការចុចតែមួយបូ៉តុងប៉ុណ្ណោះ

កម្មវិធីថ្មីមួយដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃ មានឈ្មោះថា DoNotSpy10 អនុញ្ញាតឲ្យអ្នកធ្វើការបិទនូវបញ្ហាឯកជនភាពចំនួន ៣៧ ករណី ដោយចុចតែមួយប៉ូតុងប៉ុណ្ណោះ។

កម្មវិធី DoNotSpy10 ដែលត្រូវបានអភិវឌ្ឍដោយ German developer pXc-coding គឺជាកម្មវិធីអ្នកទីបីដែលត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់អ្នកប្រើប្រាស់ធ្វើការបិទមុខងារដែលប៉ៈពាល់ទៅដល់សុវត្ថិភាព និងឯកជនភាពនៃទិន្នន័យអ្នក។

Download and Install DoNotSpy10 for Windows 10 for Free.

Exit mobile version