ISAC Cambodia (InfoSec)
GeneralSecurity News

Iran Threat Group Uses Fake LinkedIn Network to Target Victims

ក្នូងកំឡុងពេលដែលធ្វើការស្រាវជ្រាវអំពីក្រុមឧក្រិដ្ឋជនអិុនធឺណិតដែលមានមូលដ្ឋាននៅក្នុងប្រទេសអីុរ៉ង់ ដែលត្រូវបានគេស្គាល់ថាជាក្រុម ២៨៨៩ (Threat Group 2889) ក្រុមហុ៊ន Dell SecureWorks បានរកឃើញនូវបណ្តាញ LinkedIn ក្លែងក្លាយដ៏ធំសំបើមមួយ ដែលត្រូវបានបង្កើតឡើងដើម្បីជួយទៅដល់ឧក្រិដ្ឋជនក្នុងការកំណត់គោលដៅវាយប្រហារ ដោយប្រើប្រាស់បច្ចេកទេស Social Engineering

មានប្រវត្តិរូបក្លែងក្លាយចំនួន ២៥រូបត្រូវបានបង្កើតជា LinkedIn profile ។ ប៉ុន្តែនៅពេលដែលធ្វើការវិភាគនូវការជាប់ពាក់ព័ន្ធជាមួយនឹងគណនីក្លែងក្លាយទាំងនោះ ក្រុម Dell SecureWorks បានរកឃើញនូវគណនីពិតប្រាកដចំនួន ២០៤ ក៏ស្ថិតនៅក្នុងបណ្តាញជាមួយនោះដែរ។ ភាគច្រើននៃអ្នកទាំងអស់នោះ គឺបម្រើការងារនៅ Middle East ហើយដទៃទៀតនៅ North Africa និង South Asia ដែលទំនងជាគោលដៅនៃក្រុម ២៨៨៩ នេះ ហើយភាគច្រើនគឺនៅក្នុងផ្នែកទូរគមនាគមន៍, រដ្ឋាភិបាល និងការពារជាតិ។

Screenshot 2015-10-08 15.28.10

Screenshot 2015-10-08 15.13.40

នៅក្នុងគណនីក្លែងក្លាយទាំង ២៥ នោះគឺចែកចេញជាពីរជំពូក ១/គណនីជាអ្នកដឹកនាំ និង ២/អ្នកគាំទ្រ។

“វាប្រាកដណាស់ថា TG-2889 បានចំណាយធនធានយ៉ាងច្រើន (ពេលវេលា និងភាពអត់ធ្មត់) ដើម្បីបង្កើតនិងថែទាំនូវគណនីក្លែងក្លាយទាំងនេះ”

គណនីជាអ្នកដឹកនាំ គឺជាគណនីពេញលេញមួយដែលរួមមាននូវប្រវតិ្តនៃការសិក្សា ការងារបច្ចុប្បន្ននិងអតីតកាល វិញ្ញាបនប័ត្រផ្សេងៗ និងសមាជិកនៃក្រុម LinkedIn ផ្សេងៗ។ ក្នុងចំណោមគណនី ៨ ដែលត្រូវបានកំណត់អត្តសញ្ញាណ មាន ៦គណនីមាន 500 connections, ១គណនីមាន 275 connections និង ១គណនីទៀតមាន 46 connections។ ក្នុងចំណោម ៨ គណនីជាអ្នកដឹកនាំ មាន ៥គណនីដាក់ថា ធ្វើការជាអ្នកជ្រើសរើសបុគ្គលិក សម្រាប់ក្រុមហ៊ុន ​Teledyne, Northrop Grumman និង Airbus Group ហើយនៅដល់ ៣ គណនីទៀតដាក់ថា ធ្វើការឲ្យក្រុមហ៊ុន Doosan និង Petrochemical Industries Co.។

Screenshot 2015-10-08 15.14.03

ក្រៅពីគណនីខាងលើនេះ គណនីផ្សេងទៀតមានការថែទាំតិចតួច។ គណនីទាំងនោះប្រើប្រាស់នូវទម្រង់តែមួយ (same template) មាននូវ 05 connections និងការបរិយាយយ៉ាងសាមញ្ញពីការងារណាមួយ។

Dell ក៏បានរកឃើញដែលថា រូបភាពនៃគណនីអ្នកគាំទ្រចំនួន ៣ គឺត្រូវបានរកឃើញនៅលើអិុនធឺណិត ហើយដែលជារបស់អ្នកផ្សេង។ ការស្រាវជ្រាវផ្សេងទៀតទៅលើ ១៧ គណនីអ្នកគាំទ្រ ក៏បានបង្ហាញថាអត្តសញ្ញណទាំងនោះមិនពិតប្រាកដដែរ។

Screenshot 2015-10-08 15.14.15

តាមរយៈបណ្តាញនៅក្នុង LinkedIn វាអាចអនុញ្ញាតឲ្យឧក្រិដ្ឋជនធ្វើការបង្កើតទំនាក់ទំនងជាមួយនឹងគោលដៅណាមួយ (ជនរងគ្រោះ) ដោយធ្វើការទាក់ទង ពួកគេដោយផ្ទាល់។ TG-2889 អាចប្រើប្រាស់បចេ្ចកទេស spearphishing ឬក៏វេបសាយផ្ទុកមេរោគ ដើម្បីធ្វើការវាយប្រហារទៅលើជនរងគ្រោះ ហើយបង្កើតនូវទំនាក់ទំនងស្មោះត្រង់ ដើម្បីបង្កើនភាពទុកចិត្ត។

Screenshot 2015-10-08 15.14.25

ក្រុម TG-2889 គឺជាក្រុមតែមួយដែលក្រុមហ៊ុនសន្តិសុខ Cylance ហៅថា “Operation Cleaver Team” ។

Dell SecureWorks បានជូនដំណឹងជាផ្លូវការទៅកាន់ក្រុមហ៊ុន LinkedIn ទាក់ទងទៅនឹងគណនីក្លែងក្លាយទាំង ២៥នោះ ហើយក្នុងពេលនេះ ក្រុមហ៊ុន LinkedIn ក៏បានបិទនូវគណនីទាំងនោះហើយដែរ។ ទន្ទឹមនឹងនោះផងដែរ ​Dell SecureWorks ក៏បានធ្វើការជូនដំណឹងទៅលដល់អង្គភាព និងក្រុមហ៊ុន នានាដែលត្រូវបានប្រើប្រាស់ និងជូនដំណឹងទៅដល់អាជ្ញាធរមានសមត្ថកិច្ចផងដែរ។

Screenshot 2015-10-08 15.14.43

Screenshot 2015-10-08 15.14.55

Screenshot 2015-10-08 15.15.02

ប្រភព http://www.secureworks.com/

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button