Fitness Tracker Reveals Secrete Military Locations

ក្នុងខណៈពេលនេះ ស្ទើរតែគ្រប់គ្នាទៅហើយដែលមានយ៉ាងហោចណាស់ឧបករណ៍ដែលភ្ជាប់ទៅនឹង អ៊ិនធឺណិតយ៉ាងហោចណាស់ចំនួន ១ តាមជាប់ខ្លួន ដែលនឹងមានជាសំណួរចោទសួរវិញថា តើឧបករណ៍ ទាំងនោះដឹងអ្វីខ្លះអំពីអ្នក?

កាលពីចុងសប្តាហ៍មុននេះ កម្មវិធីល្បីល្បាញសម្រាប់ហាត់កីឡា (fitness) មួយដែលមានឈ្មោះថា Strav បានធ្វើការបញ្ចេញនូវ “2017 heat map” បង្ហាញអំពីសកម្មភាពនៃអ្នកប្រើប្រាស់ឧបករណ៍របស់ ខ្លួននៅជុំវិញពិភពលោក ដែលនៅក្នុងនោះមានទីតាំងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅជុំវិញ ពិភពលោកផងដែរ។

Strava ដែលអៈអាងខ្លួនឯងថាជា “កម្មវិធីបណ្តាញសង្គមសម្រាប់អ្នកហាត់កីឡា – Social Networking app for athletes” បានបញ្ចេញជាសាធារណៈនូវ global heat map ដែលបង្ហាញអំពីទីតាំងនៃ អ្នកជិៈកង់ (rides) អ្នករត់កីឡា (run) អ្នកហែលទឹក (swims) និងអ្នកឡើង/ចុះភ្នំ (downhills) ដែលត្រូវបានកត់ត្រាដោយអតិថិជន (អ្នកប្រើប្រាស់) របស់ខ្លួន ហើយត្រូវបានកត់ត្រាទុកដោយ ស្មាតហ្វូន និងឧបករណ៍ពាក់ជាប់ខ្លួន ដូចគ្នាទៅនឹង Fitbit ផងដែរ។

ដោយសារតែ Strava ត្រូវបានបង្កើតឡើងដើម្បីធ្វើការកត់ត្រាផ្លូវ និងទីតាំងរបស់អ្នកប្រើប្រាស់ អ្នកវិភាគ ឈ្មោះថា Nathan Ruser បាននិយាយថា កម្មវិធីនោះប្រើប្រាស់ជាមិនមានបំណងឡើយក្នុងការគូសវាស ជាផែនទីនៃទីតាំងនៃមូលដ្ឋានយោធានៅជុំវិញពិភពលោក ជាពិសេសគឺទីតាំងសំងាត់មួយចំនួនរបស់ សហរដ្ឋអាមេរិក។

ជាមួយនឹងកំណត់ត្រាសកម្មភាពចំនួន ១ពាន់លាននៅលើ Strava’s map វាមាននូវទិន្នន័យសំខាន់ៗ ជាច្រើនចេញពីគ្រប់តំបន់នៅលើពិភពលោក។ ទោះបីជា Strava បានបញ្ចេញព័ត៌មានជាសាធារណៈក្នុង ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏ដោយ ក៏ថ្មីៗនេះលោក Ruser បានធ្វើការកត់សំគាល់ថា ផែនទីទាំងនោះរួមមាន នូវ fitness routes របស់កងទ័ព និងភ្នាក់ងារនៅមូលដ្ឋានសំងាត់ ដោយរួមមាន មូលដ្ឋានកងទ័ពអាមេរិក នៅ Afghanistan និង Syria, ការសង្ស័យជាមូលដ្ឋានរបស់ CIA នៅ Somalia និង Area 51 ផងដែរ។

ក្រៅតែពីមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងផែនទីនោះក៏បង្ហាញផងដែរនូវមូលដ្ឋានទ័ពអាកាសរបស់ UK’s RAF Mount Pleasant នៅលើ Falkland Islands, Lake Macphee និង Gull Island Pond ។ល។ មូលដ្ឋានទ័ពយោធារុស្សីក៏បានបង្ហាញនៅក្នុងទិន្នន័យរបស់ Strava ផងដែរ។

តើមានអ្វីច្រើនជាងនេះទៅទៀត?

អ្នកជំនាញសន្តិសុខនៅលើបណ្តាញ Twitter ក៏បានរកឃើញនូវរកនូវមូលដ្ឋានសំងាត់យោធាអាមេរិក នៅក្នុង Somali, Afghanistan និង Syria, មូលដ្ឋានសំងាត់យោធារុស្សីនៅក្នុង Ukraine និងមូលដ្ឋាន បាញ់មីសីលនៅក្នុង Taiwan និងមូលដ្ឋាន NSA នៅក្នុង Hawaii ។ បើសិនជាកងទ័ពប្រើប្រាស់កម្មវិធី ដូចទៅនឹងអ្នកប្រើប្រាស់ធម្មតាដែរនោះ (ដោយការបើកនូវកំណត់ត្រានៅពេលដែលពួកគេហាត់កីឡា) នោះវាគឺជាបញ្ហាគ្រោះថ្នាក់។

តើអ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះ?

អ្នកស្រាវជ្រាវផ្នែកសន្តិសុខបានប្រាប់ទៅដល់ការសែត Washington Post ថា ព័ត៌មានដែលមានជា សាធារណៈបែបនេះអាចជួយទៅដល់សត្រូវ រៀបចំផែនការការវាយប្រហារទៅលើមូលដ្ឋានយោធា ទាំងនោះ។

កាន់តែអាក្រក់ថែមទៀតនោះគឺ មានអ្នកជំនាញខ្លះក៏អាចរកឃើញនូវវិធីដើម្បីកំណត់អត្តសញ្ញាណរបស់ បុគ្គលណាម្នាក់ និងទីតាំងរបស់ពួកគេដែលបានហាត់កីឡា។

Strava ក៏បានធ្វើការក្រើនរំលឹកទៅដល់អ្នកប្រើប្រាស់របស់ខ្លួនដើម្បីបិទមុខងារ location នៅក្នុង App ។ ឧប្បទេវេហេតុមួយនេះគឺជាដាស់តឿនទៅដល់បុគ្គលទាំងអស់ ជាពិសេសអ្នកដែលធ្វើការនៅក្នុងទីតាំង សំងាត់នានា ធ្វើការបិទនូវមុខងារចែករំលែកទីតាំង (location sharing service) នៅគ្រប់កម្មវិធីទាំងអស់។

បន្ថែមជាមួយគ្នានោះផងដែរ ខាងយោធាគួរតែកំណត់នូវស្មាតហ្វូន និងឧបករណ៍ពាក់ជាប់ខ្លួន ប្រើប្រាស់ នៅក្នុងតំបន់សំខាន់ ឬសំងាត់នានា ដោយការផ្តល់ការអប់រំអំពីសារៈសំខាន់នៃឯកជនភាព៕

ប្រភព:
https://thehackernews.com/2018/01/strava-heatmap-location-tracking.html

ប្រែសម្រួលដោយ: SecuDemy

Exit mobile version