អ្នកដែលឆ្ងល់ទេថា តើធ្វើម៉េចទើបដឹងថាអ៊ីមែល ឬពាក្យសម្ងាត់របស់អ្នកត្រូវបានគេលួចយកទៅប្រើ ឬត្រូវបានបែកធ្លាយទៅកាន់ក្រុមចោរនៅលើអ៊ីនធឺណិត?
អ្នកដែលឆ្ងល់ទេថា តើធ្វើម៉េចទើបដឹងថាអ៊ីមែល ឬពាក្យសម្ងាត់របស់អ្នកត្រូវបានគេលួចយកទៅប្រើ ឬត្រូវបានបែកធ្លាយទៅកាន់ក្រុមចោរនៅលើអ៊ីនធឺណិត?
Firefox Monitor អាចជួយអ្នកបាន ដោយអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ https://monitor.firefox.com/ រួចវាយបញ្ចូលអ៊ីមែលរបស់អ្នក ហើយចុចលើពាក្យ Check for Breaches។
ប្រសិនបើមានលទ្ធផលបង្ហាញថា មានគេហទំព័រមួយចំនួនត្រូវបានវាយប្រហារ និងលួចយកបានពាក្យសម្ងាត់របស់អ្នកជាដើមនោះ នោះអ្នកត្រូវពិចារណាប្តូរពាក្យសម្ងាត់ដែលអ្នកបានប្រើជាមួយគេហទំព័រនោះចេញឱ្យបានលឿនតាមដែលអាចធ្វើបាន។
អ្នកក៏អាចប្រើគេហទំព័រនេះ ដើម្បីតាមដាន និងអោយ FireFox ជូនដំណឹងមកអ្នក ប្រសិនបើមានការវាយប្រហារណាមួយមកលើអ៊ីមែលដែលអ្នកបានប្រើ ដោយអ្នកត្រូវចុះឈ្មោះដើម្បីបង្កើតគណនីជាមួយ Firefox ហើយដាក់អ៊ីមែលដែលអ្នកចង់តាមដាននោះចូលក្នុង FireFox Monitor។
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
ប្រភពពី៖ DigitalHub101