Feds Arrest Alleged ‘Silk Road 2′ Admin, Seize Servers
អ្នកគ្រប់គ្រងវិបសាយ Silk Road 2 ត្រូវបានចាប់ខ្លួន និងរឹបអូសយកម៉ាស៊ីុន Servers
Federal prosecutors នៅទីក្រុង New York ក្នុងថ្ងៃនេះបានធ្វើការប្រកាសពីការចាប់ខ្លួន និងធ្វើការចោទប្រកាន់ចំពោះបុរសម្នាក់ ដែលបានដំណើរការ នូវវិបសាយលក់ដូរគ្រឿងញៀន (online drug bazaar) និងទីផ្សារងងឹត ដែលត្រូវបានស្គាល់ថា Silk Road 2.0។ ជាមួយនឹងការចាប់ខ្លួននេះផងដែរ អាជ្ញាធរអាមេរិក និងសហគមន៍អឺុរ៉ប បានធ្វើការរួមគ្នារឹបអូសយកនូវម៉ាស៊ីនមេ (servers) ដែលរក្សាទុកនូវទិន្នន័យនៃវិបសាយ Silk Road 2.0 ផងដែរ។
កាលពីថ្ងៃពុធ ភ្នាក់ងារមានសមត្ថកិច្ចជាមួយនឹង FBI ព្រមទាំង Department of Homeland Security បានចាប់ខ្លួនលោក Blake Benthall អាយុ ២៦ឆ្នាំ នៅក្នុងរដ្ឋ San Franscisco ដោយចោទប្រកាន់ពីបទ ជួញដូរគ្រឿងញៀន, លាងលុយកខ្វក់ និងផ្សេងៗមួយចំនួនទៀត។
បើតាម LinkedIn របស់លោក Benthall’s បានឲ្យដឹងថា លោកកើតនៅក្នុងរដ្ឋ Houston, Texas ហើយគឺជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ និងកម្មករសំណង់ នៅ Codespike ដែលជាក្រុមហ៊ុនដែលលោកបង្កើតឡើងដោយប្រើប្រាស់ក្រុមហ៊ុនមួយទៀតឈ្មោះ Benthall Group, Inc.។ គាត់ធ្លាប់ជា software engineer នៅក្នុងក្រុមហ៊ុន Space Exploration Technologies Corp. (SpaceX) តែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ លោក Benthall បាននិយាយខ្លួនឯងនៅលើ Twitter គឺជា “rocket scientist” និង “bitcoin dreamer”។
ការចាប់ខ្លួនលោក Benthall នេះគឺបន្ទាប់ពីលោកដំណើរការ Silk Road 2.0 បានប្រមាណជាមួយឆ្នាំ។ ម្ចាស់ស្ថាបនិក Silk Road 1.0 ត្រូវបានចាប់ខ្លួន (លោក Ross William Ulbricht, a/k/a “Dread Pirate Roberts”) កាលពី ១ឆ្នាំមុុន ហើយវិបសាយត្រូវបានបិទ។ បន្ទាប់មកប្រមាណ ជា១ខែក្រោយ លោក Benthall បានដំណើរការ Silk Road 2.0 នេះឡើង។
យោងទៅតាម Federal prosecutors បានឲ្យដឹងថា ចាប់តាំងពីខែធ្នូ ២០១៣ មក លោក Benthall បានដំណើរការជាសម្ងាត់នូវវិបសាយ Silk Road 2.0 ដែលរដ្ឋាភិបាលចាត់ទុកថា គឺជាទីផ្សារដ៏ធំ ស្មុគស្មាញ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយឧក្រិដ្ឋជន ក្នុងសម័យអ៊ិនធឺណេតបច្ចុប្បន្ន។ ដូចគ្នាទៅនឹង Silk Road 1.0 ដែរ វិបសាយថ្មីនេះដំណើរការនៅលើបណ្តាញ “Tor” ដែលជាបណ្តាញពិសេសមួយនៃកុំព្យូទ័រជាច្រើន នៅលើអ៊ិនធឺណេត ចែកចាយជុំវិញពិភពលោក ដែលត្រូវបានរៀបចំឡើងដើម្បីលាក់អត្តសញ្ញាណ IP ពិតប្រាកដនៃកុំព្យូទ័រនៅក្នុងបណ្តាញ។
លោក Preet Bharara (United States Attorney for the Southern District of New York) បានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមដំណើរការ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ មក វិបសាយ Silk Road 2.0 ត្រូវបានប្រើប្រាស់ដោយឈ្មួញជួញដូរគ្រឿងញៀនរាប់ពាន់អ្នក ហើយនឹងអ្នកជំនួញ មិនស្របច្បាប់ផ្សេងទៀត ក្នុងការចែកចាយនូវ illegal drugs រាប់រយគីឡូក្រាម ក៏ដូចជាការលាងលុយរាប់រយលានដុល្លាអាមេរិក។ មកដល់ខែកញ្ញា ២០១៤ Silk Road 2.0 បានបង្កើតការលក់យ៉ាងហោចណាស់បាន ៨លានដុល្លាក្នុង១ខែ ហើយមានអ្នកប្រើប្រាស់សកម្មប្រមាណជា ១៥០,000 នាក់។
ព័ត៌មានបន្ថែម៖
http://krebsonsecurity.com/2014/11/feds-arrest-alleged-silk-road-2-admin-seize-servers/