លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកប្រហែល ៤០០លាននាក់ត្រូវបានរកឃើញនៅលើអនឡាញ

តាមការផ្សាយព័ត៌មានពីវេបសាយ TechCruch បានរាយការណ៍កាលពីថ្ងៃពុធទី៤ ខែកញ្ញា ថាលេខទូរស័ព្ទដែលភ្ជាប់ទៅនឹងគណនីហ្វេសប៊ុកជាង ៤០០ លាន ត្រូវបានរកឃើញនៅលើអនឡាយ ។

យោងតាមគេហទំព័រព័ត៌មានបច្ចេកវិទ្យា TechCruch ដដែលនេះបានឱ្យដឹងថា ម៉ាស៊ីនមេត្រូវបានរក្សាទុកទិន្នន័យចំនួន ៤១៩ លានលើអ្នកប្រើប្រាស់នៅទូទាំងមូលដ្ឋានទិន្នន័យជាច្រើន រួមមានគណនីអាមេរិកចំនួន ១៣៣ លានគណនី នៅវៀតណាមជាង ៥០លាននាក់ និងអង់គ្លេស ១៨លាន។

នៅក្នុងទិន្នន័យនោះរួមមាន Facebook user ID, profile’s phone number, gender, និងព័ត៌មានពីទីតាំងភូមិសាស្ត្រ ​(geographical locations)។

ម៉ាស៊ីុនមេដែលផ្ទុកទិន្នន័យខាងលើនេះ គឺមិនមានពាក្យសំងាត់ការពារឡើយ ដែលមានន័យថា នរណាម្នាក់ក៏ដោយ ក៏អាចធ្វើការអាក់សេស (access) ទៅកាន់ database នោះបាន រហូតដល់ពេលដែលក្រុមការងារ TechCrunch ធ្វើការទាក់ទងទោកាន់អ្នកកាន់ម៉ាស៊ីនមេនោះ។

នេះគឺជាបញ្ហាសន្តិសុខចុងក្រោយបង្អស់ដែលពាក់ព័ន្ធនឹងទិន្នន័យហ្វេសប៊ុក បន្ទាប់ពីឧប្បត្តិហេតុជាបន្តបន្ទាប់ចាប់តាំងពីរឿងអាស្រូវ ​Cambridge Analytica ដែលពាក់ព័ន្ធទៅនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៦ កន្លងទៅនេះ។

ឧប្បទេវហេតុថ្មីមួយនេះ គឺបានបញ្ចេញនូវលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់រាប់លាន ចេញពីគណនីហ្វេសប៊ុក ID របស់អ្នកប្រើប្រាស់ ដែលអាចធ្វើឱ្យមានហានិភ័យនៃការប្រើប្រាស់ធ្វើជា spam call ឬវាយប្រហារបែប Sim Swapping ជាដើម។ ការដែលមានលេខទូរស័ព្ទរបស់នរណាម្នាក់ អ្នកវាយប្រហារអាចធ្វើការ reset password បាន។

អ្នកនាំពាក្យហ្វេសប៊ុកលោក Jay Nancarrow បាននិយាយថា សំណុំទិន្នន័យនេះចាស់ ហើយហាក់ដូចជាព័ត៌មានដែលទាញយកបាន មុនពេលយើងធ្វើការផ្លាស់ប្តូរកាលពីឆ្នាំមុននូវលទ្ធភាព ក្នុងការស្វែងរកគណនីនរណាម្នាក់ផ្សេង ដោយប្រើលេខទូរស័ព្ទរបស់ពួកគេ”។

ប៉ុន្តែសំណួរនៅតែចោទជាការពិតថាតើនរណាជាអ្នកលួចទិន្នន័យនោះ ហើយនៅពេលដែលត្រូវបានគេទាញយកបានពីហ្វេសប៊ុកហើយហេតុអ្វី?

Exit mobile version