ហ្វេសប៊ុកជួលបុគ្គលិកសរសេរកិច្ចសន្ទនារបស់អ្នកប្រើប្រាស់សារឡើងវិញ

ក្រុមហ៊ុនហ្វេសប៊ុកបានបង់ប្រាក់ឱ្យអ្នកធ្វើការរាប់រយអ្នកដើម្បីធ្វើការសរសេរឡើងវិញនូវសំលេងដែលបានថតពីអ្នកប្រើប្រាស់ហ្វេសប៊ុករបស់ខ្លួន។ ហ្វេសប៊ុកគឺជាក្រុមហ៊ុនចុងក្រោយបង្អស់ដែលបានបញ្ជាក់ថាខ្លួនបានប្រើ បុគ្គលិកភាគីទីបី (thrid party or contractors) ដើម្បីធ្វើការងារនេះបន្ទាប់ពីក្រុមហ៊ុន Google, Apple, Microsoft និង Amazon ។

បើតាមក្រុមហ៊ុនហ្វេសប៊ុកបានបន្តទៀតថា “ការងារនេះត្រូវបានផ្អាកអស់រយៈពេលច្រើនជាងមួយសប្តាហ៍កន្លងទៅហើយ”។ បុគ្គលិកដែលត្រូវបានជួលទាំងនោះ ត្រូវបានគេផ្តល់នូវឯកសារជាសំលេង ​(voice audio)​ នៃកិច្ចសន្ទនារបស់អ្នកប្រើប្រាស់ ប៉ុន្តែមិនត្រូវបានប្រាប់ថាសំលេងទាំងនោះមានប្រភពមកពីណានោះទេ – នេះបើតាមការចេញផ្សាយរបស់​ according to Bloomberg

ហ្វេសប៊ុកបាននិយាយថា “សំលេងដែលត្រូវបានថតនោះ ត្រូវយកទៅសរសេរសារឡើងវិញដោយបុគ្គលិកទាំងនោះ ហើយដែលអាចធ្វើឱ្យប្រព័ន្ធបញ្ញាសិប្បនិមិ្មត (artificial intelligence) កាន់តែមានភាពល្អប្រសើរឡើង ក្នុងការសរសេរឡើងវិញដោយស្វ័យប្រវត្តិនូវរាល់កិច្ចសន្ទនាទាំងនោះ”។ ការងារនេះត្រូវបានធ្វើតែនៅពេលដែលអ្នកប្រើប្រាស់បានជ្រើសរើសយកសេវាសរសេរឡើងវិញ និងផ្តល់ការអនុញ្ញាតសម្រាប់ការចូលប្រើមីក្រូហ្វូនតែប៉ុណ្ណោះ។

កាលពីថ្ងៃពុធ កន្លងទៅនេះ Irish Data Protection Commission ដែលមានតួនាទីក្នុងការមើលការខុសត្រូវទៅលើក្រុមហ៊ុន ​​Facebook នៅក្នុងសហគមន៍អ៊ីរ៉ុប បាននិយាយថា យើងកំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុកដើម្បីយកព័ត៌មានលំអិតអំពីបញ្ហានេះ ហើយការដំណើរការ ទិន្នន័យទាំងនោះមានអនុលោមភាពជាមួយនឹង GDPR ឬទេ?

កាលពីដើមខែនេះ Apple និង ​​​Google បាននិយាយថា ខ្លួនបានផ្អាកនូវសកម្មភាពដែលឱ្យបុគ្គលិកធ្វើការស្តាប់នូវសំលេងសន្ទនាដែលបានថត ដែលអាចឱ្យខ្លួនយកទៅសរសេរសារឡើងវិញជាអក្សរ។

ក្រុមហ៊ុនម៉ៃក្រូសូហ្វក៏បានបញ្ជាក់ផងដែរថា ការថតសំលេងរបស់អ្នកប្រើប្រាស់នៅក្នុងមុខងារ Skype’s automatic translation service ក៏ត្រូវបានធ្វើការវិភាគផ្ទាល់ដោយមនុស្សផងដែ៕

Exit mobile version